Posted in📑 កំណាព្យ និងរឿងខ្លី
បេសកកម្មបេះដូង
សេចក្តីស្នេហាគឺជាអារម្មណ៍ជាប់ស្អិតម្យ៉ាងដែលមនុស្សប្រុសស្រីគ្រប់គ្នាប្រាថ្នាចង់បាន។ វាមិនមែនជាទឹកឃ្មុំ តែវាមានរស់ដូចជាទឹកឃ្មុំ វាមិនមែនជាថ្នាំពុល តែវាអាចបំពុលមនុស្សអោយស្លាប់បាន ។ វាគ្មានក្លិន គ្មានពណ៍ តែវាបានបង្កប់ដោយរស់ជាតិច្រើនរាប់មិនអស់ ជារស់ជាតិដែលគ្មានអ្នកប្រាជ្ញណាអាចរៀបរាប់អោយអស់បាន ហើយវាក៏ជារបស់ដែលខ្ញុំចង់បានដូចគ្នា។