តើ​ពាក្យ​ «ខាន់ស្លា» មាន​ន័យដូច​ម្តេច?

តើ​ពាក្យ​ «ខាន់ស្លា» មាន​ន័យដូច​ម្តេច?

ពាក្យ «ខាន់ស្លា» ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ ហៅ​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ «កាត់​ខាន់ស្លា» ឬ​ចំរៀង​ «កាត់ខាន់ស្លា» ឬ​ភ្ជាប់​គ្នាថា «ជំនូនខាន់ស្លា» ដែល​ក្មេង​ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា​វា​មានន័យ​យ៉ាង​ណា​នោះ​ទេ។
សុបិនបានស្នេហ៍ (ភាគទី១)

សុបិនបានស្នេហ៍ (ភាគទី១)

ស្រមោលដើមរំដួលបានទេរទៅបូរ៌ពាទិស ចោលម្លប់មួយដុំ នៅក្បែរគល់ បញ្ជាក់ថា ព្រះទិវន័ករ បាន ជ្រេរ​សំដៅ​ទៅ​រក​សយនាភ័ណ្ឌ​ទៅ​ហើយ​ ប៉ុន្តែសត្វរៃនៅតែជំទាល ស្រែកច្រៀងបង្អូស​សួរឥតដាច់ ដូចជាកំពុង តែឈ្លក់វង្វេងនិងក្លិនរំដួលដ៏​ក្រអូបផ្អែមឆ្អិតនេះ ឬ​ដូច​ជា​កំពុង​ច្រៀងអង្វរ ព្រះសូរិយា កុំឱ្យបោះបង់ចោលផែនដីនេះ។
រឿង ស្រីក្ងោកមាស

រឿង ស្រីក្ងោកមាស

លោក​អ្នក​មួយ​ចំនួន​ធំ​បាន​ដឹង បាន​លឺ​ពាក្យថា «ស្រីក្ងោកមាស» ដែល​ប្រើ​សម្រាប់​ហៅ​ស្រ្តីណា​ដែល​មាន​ចិត្ត​ងាករេ ផិតក្បត់ និងស្វាម៉ី​ឯង​ ទោះ​តាម​ភាពយន្ត​ក្តី តាម​សាច់រឿង​ខាង​ក្រៅ​ក្តី​។ តើ​ពាក្យ​នេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ផ្អែក​ទៅ​លើ​អ្វី? ខាងក្រោម​នេះ សិរីសួស្តី សូមដក​ស្រង់​សាច់រឿង «ស្រីក្ងោកមាស» ចេញពី​សៀវភៅ​ប្រជុំ​រឿង​ព្រេងខ្មែរ​មកស្វែង​យល់​​ដូច​ខាងក្រោម
វិធី​ដាក់​ឈ្មោះ​កូន​តាម​ក្បួន​នាមសាស្ត្រ​ខ្មែរ​

វិធី​ដាក់​ឈ្មោះ​កូន​តាម​ក្បួន​នាមសាស្ត្រ​ខ្មែរ​

តាម​ក្បួន​នាម​សាស្រ្ត​ខ្មែរ ការ​ដាក់​ឈ្មោះ​មនុស្ស​ ត្រូវ​បាន​ចងក្រង​ជា​របៀប​បែប​បទ​ត្រឹមត្រូវ និង​បង្ហាញ​ពីព្រលឹង​យ៉ាងពិត​ប្រាកដ​ បើទោះ​ជា​អ្នក​ទៅ​ដល់​ទីណា ក៏គេស្គាល់អ្នកថា​ជាអ្នកណា​។ ទាំងនេះ​ជា​វិធី​ងាយៗ ក្នុងការ​ដាក់ឈ្មោះ​អោយ​កូនៗ​របស់​អ្នក​ តាមថ្ងៃកំណើត​ទាំង​៧។
មាយាស្រ្តី មាន​អី​មិន​ល្អ?

មាយាស្រ្តី មាន​អី​មិន​ល្អ?

សុភាសិត​ខ្មែរបាន​លើក​ឡើង​ថា «អ្នកមាន​ប្រាជ្ញា តែង​កែ​អាត្មា​អោយ​សុខចំរើន​» ព្រោះ​លោក​អ្នក​ប្រាជ្ញ​ កវី​ទាំង​ឡាយ​​តែង​ ចាត់​ទុក​ប្រាជ្ញា​ជា​អាវុធ​ដែល​អាច​យក​មក​ច្បាំង​តតាំង​គ្រប់​សមរភូមិ​។ តួរ​យ៉ាង​ ស្រ្តី​ដែល​ជា​ប្រពន្ធ​​បុរស​ជីក​ដំឡូង​ ក្នុងរឿង​ «មាយាស្រ្តី​»។ បើ​ទោះ​ជា​អំពើ​ផិ​ត​ក្បត់​មិន​គួរ​អោយ​គេ​ត្រាប់តាម តែ​ប្រាជ្ញា​ដើម្បី​ដោះ​ទាល់​ត្រូវ​តែ​សិក្សា​។
ផ្តល់អាហារឲ្យចិត្ត

ផ្តល់អាហារឲ្យចិត្ត

យើង​ត្រូវ​ចេះ​ទទូល​ស្គាល់​​ព្រោះ​ការរស់​នៅ​ក្នុង​លោក​​ជៀស​​មិនផុតពីភាពនឿយហត់ ទាំង​ផ្លូវកាយ ​និង​ផ្លូវ​ចិត្ត​ ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ជីវិត​បែបណា​ក៏ដោយ​។ ការ​រង​សម្ពាធ​​ដោយ​​ផ្លូវកាយ​ក្តី ផ្លូវចិត្តក្តី​ គឺ​សុទ្ធតែមានឥទ្ធិពលលើគុណភាពជីវិត​ទាំង​អស់​។ ​អ្នកដែល​ស្គាល់ច្បាស់​ពី​សច្ច​ភាព​នៃ​ជីវិត​​ក៏​ចេះដឹកនាំជីវិតឲ្យរុង​រឿង​ទៅ ​ចំនែក​អ្នក​​​ដែល​ពុំ​សូវ​យល់​ច្បាស់​ក៏​ចេះតែរួមរឹតទៅដោយក្តីទុក្ខ ផ្លូវចិត្ត​ផង ផ្លូវកាយផង​ជាប្រចាំ រហូត​នាំខ្លួន​ឯង​ឲ្យឋិតក្នុង​សភាព​ធុញថប់​ តប់​ប្រមល់​​ ​ខ្វល់​ខ្វាយ​​ក្លាយ​ជា​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​​ក៏​មាន​។ ព្រោះ​ហេតុនេះហើយ ទើបមនុស្សគ្រប់រូបគួរ​តែ​​​​ទទួល​ទាន​​អា​ហារ​ដែល​ល្អៗបំពេញតម្រូវការនៃរាងកាយ និង​ចេះ​លំហែខ្លួន​ឲ្យស្រាកស្រាន្តពីភាពនឿយ​ហត់​​ប្រចាំថ្ងៃ​ ​ត្រូវ​ចេះ​ស្វែង​រក​​ និង​​ទទួល​ទាន​អាហារផ្លូវចិត្ត ដើម្បីឲ្យចិត្ត​មាន​កម្លាំង…
រូបមន្ត​ក្លាយ​ជា​អ្នក​មាន

រូបមន្ត​ក្លាយ​ជា​អ្នក​មាន

ព្រះពុទ្ធ​ក៏​បាន​សម្តែង​អំពី ទិដ្ឋ​ធម្មិក​ធម៌ ជា​ធម៌​នាំ​ឲ្យ​បុគ្គល​បាន​សម្រេច​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​នេះ ឬ​ទុក​ជា​រូប​មន្ត​ធ្វើ​ឲ្យ​បុគ្គល​គ្រប់​រូប​​ក្លាយ​ជា​អ្នកមាន​​​ផង​ក៏បាន​។ ធម៌​នេះ​មាន​សេចក្តី​​​ពន្យល់​ពិស្តារ​​ក្នុង​ ឧជ្ជយសូត្រ[1] ​​ប៉ុន្តែ​យើង​នឹង​ដក​ស្រង់​យក​តែ​ធម៌​ដែល​នាំ​​ចម្រើន​តែ​​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ…           “កាល​ដែល ឧជ្ជយ​ព្រាហ្មណ៍ ចូល​គាល់​ព្រះ​ពុទ្ធ ហើយ​បាន​ក្រាប​ទូល​សួរ​ទ្រង់ថា តើ​ធម៌​ណានឹង​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ផង ប្រយោជន៍​បរ​លោក​ផង​?           ព្រះពុទ្ធ​ត្រាស់តបថា ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ ធម៌​​៤​ប្រការ​នេះ នឹង​នាំ​ឲ្យ​កុល​បុត្រ​ បាន​នូវ​ប្រយោជន៍​​ក្នុង​បច្ចុប្បន្នផង​ បាន​នូវ​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្នផង​…