Posted in💝 សុភមង្គល
អំនួតធ្វើឲ្យខ្វះគូ
នារីដែលមានអំនួតលើខ្លួនឯង ច្រើនជានារីដែលមើលងាយបុរស ហើយនារីប្រភេទនេះស្ថិតក្នុងចំណោមនារីដែលពិបាកស្វែងរកដៃគូស្នេហាបំផុត។ អំនួតលើខ្លួនឯងសំដៅលើ៖ ការមានរូបសម្រស់ស្រស់ស្អាត ការមានការងារខ្ពស់ ប្រាក់ចំណូលច្រើន ការមានមុខមាត់ក្នុងសង្គម ឬជាអ្នកស្ថិតក្នុងត្រកូលខ្ពស់ ការចូលចិត្តបង្ហាញការចំណាយរបស់ខ្លួនជាសាធារណៈ ឬជាក្រុមនារីដែលស្ថិតក្នុងប្រភេទសម្ភារៈនិយម។ ព្រោះទាំងនេះគឺចាត់ទុកជា «កត្តាផ្ទាល់ខ្លួន» របស់នារី ប៉ុន្តែវាបានបង្ហាញនូវឥទ្ធិពលខ្លាំងខ្លាសម្រាប់បុរស។ នៅពេលដែលបុរសមិនអាចបំពេញសេចក្តីត្រូវការផ្ទាល់ខ្លួន ឬបុរសដែលមានឋានៈទាបជាងខ្លួន ឬបុរសដែលមានរូបសម្បត្តិមិនស្រស់សង្ហា គឺមិនស្ថិតក្នុងភ្នែករបស់នារីៗទាំងនោះឡើយ បើរកបាន…