រឿង​ បុរស​ក្មេង​ជេរ​ព្រះពុទ្ធ

រឿង​ បុរស​ក្មេង​ជេរ​ព្រះពុទ្ធ

មានតំណាល​មកថា បុរស​ក្មេង​ម្នាក់​ កាល​ដែល​បានជួប​ព្រះពុទ្ធ​ជា​លើកដំបូង ក៏កើត​ចិត្ត​ស្អប់ ខឹង និង​បានពោល​ពាក្យ​ជេរ​ប្រទេច ប្រមាថ ដោយ​ពាក្យ​អសុរស​គ្រប់​បែប​យ៉ាង​។ ប៉ុន្តែ​ព្រះពុទ្ធ​មិន​បានខឹង និង​ក៏​មិន​បានតប​ត​ដោយ​ពាក្យ​ពេចន៍អ្វី​ដែរ។ ទ្រង់​គ្រាន់តែសួរសំនួរ​១ទៅ​កាន់​បុរស​ក្មេង​នោះ​ថា «ម្នាល់​បុរស បើ​អ្នក​នឹង​ទិញ​អំណោយ​ឲ្យ​អ្នកណា​ម្នាក់ តែ​អ្នក​នោះ​មិន​ព្រមទទូល​យក​អំណោយ​នោះទេ តើ​អំណោយ​នោះ​នឹង​ក្លាយ​ទៅជា​របស់​អ្នក​ណា?»។ បុរស​ក្មេង​ស្តាប់សំនួរ​ចំលែក​នេះ​ហើយ ក៏​សើច និង​បានឆ្លើយ​ដោយ​ចំអក​ទៅ​កាន់​ព្រះពុទ្ធ​វិញថា «ខ្ញុំ​បាន​ប្រើប្រាស់​​ប្រាក់​របស់​ខ្ញុំ​ទៅ​ទិញ បើ​គេ​មិន​ទទួល​យក​អំណោយ​នោះទេ…