ភាព​ជា​ឳពុក និង​ម្តាយ

ភាព​ជា​ឳពុក និង​ម្តាយ

មនុស្ស​មួយ​ចំនួន​មាន​ទស្សនៈថា សេចក្តីស្រលាញ់របស់​ឳពុក​ម្តាយ​គឺ​មិនដូច​គ្នា​នោះទេ​។ គេ​យល់ថា សេចក្តីស្រលាញ់​របស់​ម្តាយ​ចំពោះ​កូន គឺមាន​ច្រើន​ជាង​ឳពុក ពីព្រោះ​ហេតុ​ផល​មួយ​ចំនួន​ ដែល​ឳពុក​មិន​អាច​បំពេញ​បាន​។
អលង្ការ​របស់ជីវិត

អលង្ការ​របស់ជីវិត

រាងកាយ​ដែល​ស្អាត ស្រស់​សង្ហារ គួរ​ជាទី​គយ​គន់​ កើត​ឡើង​ពី​ការ​ស្អិតស្អាង​ដោយ​អលង្ការ​ផ្សេងៗ​ ចុះ​ជីវិត​ទាំង​មូល​នេះ​វិញ តើ​មាន​អ្វី​ជា​គ្រឿង​តុបតែង ស្អិត​ស្អាង ឲ្យ​សក្តិ​សម​ដែរ? គេថា ទ្រព្យសម្បត្តិ​ អំណាច បុណ្យ​សក្តិ​ គឺជា​លំអរ​នៃជីវិត​ តើជា​ការ​ពិត​ដែរ​ឬ​ទេ?
អំណោយ​ទាន​៣​យ៉ាង​របស់​មនុស្ស​ស្រី

អំណោយ​ទាន​៣​យ៉ាង​របស់​មនុស្ស​ស្រី

យើង​ឲ្យឈ្មោះថា «អំណោយទាន​» ព្រោះ​ថា លំអរ​ទាំង​៣​នេះ​មាន​ចំពោះ​តែមនុស្ស​ស្រី​ប៉ុណ្ណោះ មិនមាន​ក្នុង​ចំណោម​ មនុស្ស​ប្រុស​ទេ បើ​ទោះ​ជា​គេ​ខិត​ខំ​ក្លែង ​បំលែង​ភេទ ​​ទៅ​ជា​ភេទ​ស្រី​ក៏ដោយ​។ ​ព្រោះ​​តែ​លំអរ​ទាំង​៣​នេះហើយ ​ទើប​ធ្វើ​ឲ្យ​បុរស​ៗ ​ទាំងឡាយ​ក្នុង​លោក​ប្រាថ្នា​ចង់​បាន​ ដណ្តើម​ចង់យក និង​ត្រូវ​យក​ឲ្យ​បានច្រើន​ មក​ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់ខ្លួន ​បង្ករ​ឲ្យ​កើត​ បង្កើត​បាន​ជា​សង្គ្រាម​បង្ហូរ​ឈាម កាប់​សម្លាប់​ ចង​អាឃាត ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ កេរ្តិ៍ឈ្មោះ និង​ទឹក​ដី​ផង​ក៏​មាន​។
សប្បុរិសធម៌​​៧​ ជួយ​ឲ្យ​អ្នក​ជោគ​ជ័យ

សប្បុរិសធម៌​​៧​ ជួយ​ឲ្យ​អ្នក​ជោគ​ជ័យ

សប្បុរិសធម៌ ធម៌របស់សប្បុរស ៧យ៉ាង​ បុគ្គលដែលមានធម៌ទាំង៧នេះក្នុងខ្លួន គឺជាមនុស្សជោគជ័យ ជា​អ្នក​ពូកែ​ខាង​ជំនួញ និងនយោបាយ និងក៏​អាច​ជួយ​ជា​ឧបាយ​ក្នុង​ការ​​គ្រប់​គ្រង​ការរស់នៅ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ផង​ដែរ​។ លោក​ពោល​ថា សប្បុរិស​ធម៌​នេះ កើត​លើ​បុគ្គល​ណា​ហើយ បុគ្គល​នោះ​នឹង​ជា​មនុស្ស​ពោរ​ពេញ​ដោយថាម​ពល​។
បេសកកម្ម​បេះដូង

បេសកកម្ម​បេះដូង

សេចក្តីស្នេហាគឺជាអារម្មណ៍ជាប់ស្អិតម្យ៉ាង​ដែលមនុស្សប្រុសស្រីគ្រប់គ្នាប្រាថ្នាចង់បាន។ វាមិនមែនជាទឹកឃ្មុំ តែវាមានរស់​ដូចជាទឹកឃ្មុំ វាមិនមែនជាថ្នាំពុល តែវាអាចបំពុលមនុស្សអោយស្លាប់បាន​ ​។​ វា​គ្មាន​ក្លិន​ គ្មាន​ពណ៍​ តែ​វា​បាន​បង្កប់​ដោយ​រស់​ជាតិ​ច្រើនរាប់មិន​អស់ ​ជា​រស់​ជាតិ​ដែល​គ្មាន​អ្នក​ប្រាជ្ញ​ណា​អាច​រៀប​រាប់​អោយ​អស់បាន​ ហើយ​វា​ក៏​ជា​របស់​ដែល​ខ្ញុំ​ចង់​បាន​ដូចគ្នា។