ភាព​ជោគ​ជ័យ​មិន​កើត​លើ​បុគ្គល​ភ័យ​ខ្លាច​នោះទេ

ភាព​ជោគ​ជ័យ​មិន​កើត​លើ​បុគ្គល​ភ័យ​ខ្លាច​នោះទេ

ពេលខ្លះ​អ្នកប្រាកដ​ជា​ធ្លាប់សួរ​ខ្លួនឯងថា ហេតុអ្វីបាន​ជា​អញ​ក្រីក្រ​អីម្លេះ? ហេតុ​អ្វី​បានជា​អញ​ជួប​តែរឿង​មិនសម​បំណង​ដូច្នេះ​? រហូតពេលខ្លះ ដើម្បីលួង​ខ្លួន​ឯង​​ ក៏​​បាន​បន្ទោស​ថា​មក​ពី​កម្ម​បុព្វជាតិ​​ទើប​វាបែបនេះ​ ប៉ុន្តែ​ភ្លេច​គិតថា កម្មបុព្វជាតិ គឺស្មើ​និង​អំពើ​ដែល​បានសាង​ទុក​មុន​មក​នោះ​ឯង​។
អ្វីជា​វត្ថុបំណង​ក្នុង​យុទ្ធសាស្រ្ត​ដឹក​នាំ?

អ្វីជា​វត្ថុបំណង​ក្នុង​យុទ្ធសាស្រ្ត​ដឹក​នាំ?

យុទ្ធ​សាស្ត្រ​ដឹក​នាំ គឺ​ជា​វិធី​សាស្រ្ត​គ្រប់​គ្រង ​ដឹកនាំ និង​ប្រើ​ប្រាស់​ធន​ធាន​ប្រកប​ដោយ​​ប្រសិទ្ធភាព។ យុទ្ធ​សាស្ត្រ​ដឹក​នាំ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​​វត្ថុ​បំណង។ ​មិន​​មាន​​ការ​បង្កើត​យុទ្ធ​សាស្ត្រ​ដែល​ជោគ​​ជ័យ​​ណា​មួយ​ ដែល​​អាច​កើត​ឡើង​ទៅ​​បាន​ ​ដោយ​មិន​មាន​​គោល​បំណង​​ច្បាស់​​លាស់​​នោះ​ឡើយ ។
ហេតុ​អ្វី​លទ្ធផល​គឺជា​រឿង​សំខាន់?

ហេតុ​អ្វី​លទ្ធផល​គឺជា​រឿង​សំខាន់?

ជា​ការ​ពិត លទ្ធផល មិន​សំខាន់​ទេ ពីព្រោះ​​វា​ត្រូវ​បាន​គេរំពឹង​ទុក​រួច​ទៅ​ហើយ​តាំង​ពី​ពេល​គេ​​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​ អ្វីដែល​សំខាន់​គឺ ការ​ព្រម​ទទួល​យក​លទ្ធផល ព្រោះ​វា​ទើប​ជា​អ្វី​ដែល​អាច​កំណត់​ថា​ ​ប្រតិបត្តិករ​ អាច​បន្ត​ដំណើរ​ទៅមុខ​បាន​ទៀត ឬ​ក៏​ត្រូវ​ឈប់​ត្រឹម​ហ្នឹង​រួច​បោះបង់​​អ្វី​ៗ​​ទាំង​អស់​ចោល ឬ​ត្រឡប់​ទៅ​សិក្សា​ជាថ្មី​​។
បុរស​នឹងស្លាប់​ដោយសារ​នារី​៥ប្រភេទនេះ

បុរស​នឹងស្លាប់​ដោយសារ​នារី​៥ប្រភេទនេះ

ក្អែកចាស់ ហិច​ហើរ​ចេញ​ពីហ្វូង ហើយ​ស្រែកឡើងថា.. «បុរសឯណា ស្រលាញ់ នារីដែល​មាន​បុរសឯទៀត​ច្រើនគ្នា ចោមរោម បុរសនោះ​នឹង​ជួប​នូវ​ក្តីខកបំណង​ថ្ងៃណាមួយ​មិនខាន»
តើ​អ្នក​កំពុងធ្វើ​ការ​ខុស​ឧត្តម​គតិ​មែនទេ?

តើ​អ្នក​កំពុងធ្វើ​ការ​ខុស​ឧត្តម​គតិ​មែនទេ?

នៅ​​គ្រា​ដែល​​មនុស្ស​​ចង់​រស់​​នៅ​​ប្រកប​​ដោយ​​សុខ​​សន្តិ​ភាព ភាព​ហ៊ឺហារ ទាន់សម័យ មនុស្ស​​ត្រូ​វ​ប្រ​ឈម​​មុខ​​នឹង​​ការ​​ប្រកប​​របរ​​មួយ​ចំនួន​​ដែល​​​មិន​​មែន​​ជា​ក្តី​សុបិន្ត​​របស់​​ខ្លួន មិន​មែន​ជា​ឧត្តម​គតិ​របស់​ខ្លួន​​​។ តើ​អ្នក​កំពុ​ង​​ធ្វើ​កិច្ច​ការ​ដែល​មិនមែន​ជា​ក្តី​សុ​​បិន្ត​របស់​ខ្លួន​​ មែន​ទេ?
តើ​ពាក្យ​ «ខាន់ស្លា» មាន​ន័យដូច​ម្តេច?

តើ​ពាក្យ​ «ខាន់ស្លា» មាន​ន័យដូច​ម្តេច?

ពាក្យ «ខាន់ស្លា» ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ ហៅ​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ «កាត់​ខាន់ស្លា» ឬ​ចំរៀង​ «កាត់ខាន់ស្លា» ឬ​ភ្ជាប់​គ្នាថា «ជំនូនខាន់ស្លា» ដែល​ក្មេង​ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា​វា​មានន័យ​យ៉ាង​ណា​នោះ​ទេ។
មាយាស្រ្តី មាន​អី​មិន​ល្អ?

មាយាស្រ្តី មាន​អី​មិន​ល្អ?

សុភាសិត​ខ្មែរបាន​លើក​ឡើង​ថា «អ្នកមាន​ប្រាជ្ញា តែង​កែ​អាត្មា​អោយ​សុខចំរើន​» ព្រោះ​លោក​អ្នក​ប្រាជ្ញ​ កវី​ទាំង​ឡាយ​​តែង​ ចាត់​ទុក​ប្រាជ្ញា​ជា​អាវុធ​ដែល​អាច​យក​មក​ច្បាំង​តតាំង​គ្រប់​សមរភូមិ​។ តួរ​យ៉ាង​ ស្រ្តី​ដែល​ជា​ប្រពន្ធ​​បុរស​ជីក​ដំឡូង​ ក្នុងរឿង​ «មាយាស្រ្តី​»។ បើ​ទោះ​ជា​អំពើ​ផិ​ត​ក្បត់​មិន​គួរ​អោយ​គេ​ត្រាប់តាម តែ​ប្រាជ្ញា​ដើម្បី​ដោះ​ទាល់​ត្រូវ​តែ​សិក្សា​។
បណ្តុះ​អ្នក​​បន្ត​វេន​​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ស្ថាប័ន​យូរអង្វែង​

បណ្តុះ​អ្នក​​បន្ត​វេន​​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ស្ថាប័ន​យូរអង្វែង​

អ្នកដឹកនាំ​ល្អ ត្រូវមានចក្ខុវិស័យ​យូរអង្វែង ក្នុងនោះ​ការ​បណ្តុះអ្នកបន្តវេន​គឺជា​ផ្នែកមួយ​ដ៏សំខាន់​ក្នុងស្ថានប័ន​។ ​ជា​មួយ​និង​ការ​មាន​វិន័យ និង​ច្បាប់​ល្អ ​នាំ​អោយ​បង្កើត​បាន​អ្នកដឹកនាំ​ល្អ ​ហើយ​អ្នកដឹកនាំ​ល្អបង្កើត​វិន័យ និងច្បាប់​ល្អ និងអ្នកបន្តវេនដែលមានសមត្ថភាព​ខ្ពស់​​សម្រាប់​ស្ថានប័ន​​យូរ​អង្វែង​។
នេះ​ជា​មេរៀនសម្រាប់សេចក្តីសុខរយៈពេលវែង

នេះ​ជា​មេរៀនសម្រាប់សេចក្តីសុខរយៈពេលវែង

ប៉ុន្តែនៅ​ទីនេះ ខ្ញុំ​ចង់​និយាយផ្តោត​ទៅ​លើ​ ការ​ទាមទារ​យក សុភមង្គល របស់​បុថុជ្ជន (ជន​សាមញ្ញ) ដែល​គេ​គ្រប់​គ្នា​នោះ យល់ដឹង ក្នុងកម្រិត​មួយថា សុភមង្គល គឺកើតឡើង​ពី​កត្តា​ទំនាក់ទំនង​ស្នេហា និង​កត្តា​ផល​ប្រយោជន៌​ផ្នែក​សេដ្ឋ​កិច្ច​។ ដោយពឹង​ផ្អែក​លើ​កត្តា​ទាំងពីរនេះ មនុស្ស​អាច​ស្វែងរក​សុខ​សុភមង្គល​ក្នុងកម្រិត​​មួយ​ដោយ​ងាយស្រួលបំផុត​ បើសិនជា​មនុស្ស​អាច​កំណត់​ការ​ចង់​បាន​របស់​ខ្លួន​បាន​ច្បាស់លាស់​។
អត្ត​ចរិត​៦យ៉ាង និង​បុគ្គល​៨​ប្រភេទ​ដែល​ពុំ​គួរ​ស្និទ្ធស្នាល

អត្ត​ចរិត​៦យ៉ាង និង​បុគ្គល​៨​ប្រភេទ​ដែល​ពុំ​គួរ​ស្និទ្ធស្នាល

ឯ​វិធី​ដែល​យើង​អាច​បែង​ចែក​​រវាង​បុគ្គល​​ ដែល​គួរ ឬ​មិន​គួរ​រាប់​រក​​ជិតស្និទ្ធ​នោះ គឺ​ត្រូវ​សម្គាល់​​​លើ​​ អត្ត​ចរិត​​​​​ជា​សកល​ ៦​​​ប្រភេទ​​​​របស់​មនុស្ស​​​​ ​និង​ ​បុគ្គល​៨​ប្រភេទដែល​ពុំ​គួរ​​ចូល​ទៅ​ជិត ឬ​ស្និទ្ធ​ស្នាល​​ពេក​​​ តាម​ព្រះពុទ្ធ​ដីកា​​។ ចូរ​សំគាល់​មើល​ផងដែរថា តើ​ខ្លួន​ឯង​ស្ថិត​ក្នុង​ប្រភេទ​ចរិត​ណា​មួយ ឬ​លក្ខណៈ​ណា​មួយ​​។