Posted in📖 សៀវភៅ
រូបមន្តក្លាយជាអ្នកមាន
ព្រះពុទ្ធក៏បានសម្តែងអំពី ទិដ្ឋធម្មិកធម៌ ជាធម៌នាំឲ្យបុគ្គលបានសម្រេចប្រយោជន៍ក្នុងបច្ចុប្បន្ននេះ ឬទុកជារូបមន្តធ្វើឲ្យបុគ្គលគ្រប់រូបក្លាយជាអ្នកមានផងក៏បាន។ ធម៌នេះមានសេចក្តីពន្យល់ពិស្តារក្នុង ឧជ្ជយសូត្រ[1] ប៉ុន្តែយើងនឹងដកស្រង់យកតែធម៌ដែលនាំចម្រើនតែក្នុងពេលបច្ចុប្បន្ននេះប៉ុណ្ណោះ… “កាលដែល ឧជ្ជយព្រាហ្មណ៍ ចូលគាល់ព្រះពុទ្ធ ហើយបានក្រាបទូលសួរទ្រង់ថា តើធម៌ណានឹងធ្វើឲ្យយើងខ្ញុំបានប្រយោជន៍ក្នុងបច្ចុប្បន្នផង ប្រយោជន៍បរលោកផង? ព្រះពុទ្ធត្រាស់តបថា ម្នាលព្រាហ្មណ៍ទាំងឡាយ ធម៌៤ប្រការនេះ នឹងនាំឲ្យកុលបុត្រ បាននូវប្រយោជន៍ក្នុងបច្ចុប្បន្នផង បាននូវសេចក្តីសុខក្នុងបច្ចុប្បន្នផង…