តាម​អាយុ​របស់​អ្នក​ តើ​អ្នក​គួរ​គេង​ប៉ុន្មាន​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​?

តាម​អាយុ​របស់​អ្នក​ តើ​អ្នក​គួរ​គេង​ប៉ុន្មាន​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​?

ពេល​វេលា​គេង គឺ​ជា​ពេលវេលា​សម្រាក​របស់​មនុស្ស​ ដែល​ចាំ​បាច់​ត្រូវ​តែ​មាន​ដាច់​ខាត​។ ការ​គេង​បាន​គ្រប់គ្រាន់ ជួយ​អោយ​លោក​អ្នក​មាន​ស្មារតី​រឹងម៉ាំ កំលាំង​ពលាំង​ខ្លាំងខ្លា និង​មាន​សម្រស់​ស្រស់​សោភា​ទៀត​ផង​ ហេតុ​ដូច្នេះ​ទើប​លោក​អ្នក​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង រឺ​បង្កើត​ទម្លាប់​នៃ​ការ​គេង​​អោយ​បាន​ត្រឹម​ត្រូវ​ ដើម្បី​បញ្ជៀស​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​លើ​រាង​កាយ និង​ការរស់​នៅ​របស់​យើង​។

មុន​នឹងលំអិត​អំពី​ម៉ោង និង​អាយុ​ដែលគួរ​គេ​ង​អោយត្រឹមត្រូវ​នោះ សិរីសួស្តី សូម​រំលឹក​ពី​ផល​ប៉ះ​ពាល់​សំខាន់​ៗ​មួយ​ចំនួន​បណ្តាល​មក​ពី​ការ​គេង​មិន​លក់ រឺ​ការ​មិន​ព្រម​គេង​របស់​យើង​។ មាន​ទម្លាប់​មួយ​ចំនូន​ដូចខាងក្រោម​ដែល​លោកអ្នក​គួរ​បន្ថែម​..៖

  1. ដល់​ពេលញ៉ាំ លោកអ្នក​ត្រូវ​តែ​ញ៉ាំ​ទោះបី​ជា​មិន​ឃ្លាន​ក៏ដោយ
  2. ដល់​ពេល​គេង លោកអ្នក​ត្រូវ​តែ​គេង ទោះ​ជា​លោក​អ្នក​មិន​ងងុយ​ក៏ដោយ​
  3. ដល់​ពេល​ក្រោក លោក​អ្នក​ត្រូវ​តែ​ក្រោ​ក ទោះ​ជា​លោក​អ្នក​មិនចង់​ក្រោ​ក​ក៏ដោយ​

ចុះ​បើផ្ទុយ​ពី​៣ចំនុច​ខាងលើ ជា​ពិសេស​គឺ​ចំណុច​ទី​២​ដែល​ជា​ប្រធានបទ​របស់​យើង​វិញ​ តើ​យើង​អាច​នឹងប្រឈម​អ្វី​ខ្លះ​? ការ​គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះ​ពាល់​ដល់…៖

  1. ទម្លាប់​នៃ​ការ​គេង​
  2. ធ្វើ​អោយ​រាងកាយចុះខ្សោយ អស់កំលាំង គ្មានថាមពល​
  3. បាត់បត់ស្មារតី​ក្នុងការ​បំពេញ​កិច្ចការ​
  4. មានជំងឺស្តេ្រស ដែលជា​ដើមហេតុ​នៃ​ជំងឺ​សសៃឈាម និង​បេះដូង
  5. អាច​ធ្វើ​អោយ​លោកអ្នកប្រឈម​និង​ការ​កើត​មាន​ជំងឺទឹក​នោម​ផ្អែម​
  6. និង​កត្តា​ផ្សេង​ៗ​ទៀត អាស្រ័យ​លើ​ស្ថាន​ភាព​ជីវិត​ប្រចាំថ្ងៃ​របស់​លោក​អ្នក​

ដូច្នេះ ដើម្បី​កំចាត់​ហានិភ័យ​ទាំងនេះ លោកអ្នក​ត្រូវ​បង្កើត​ទម្លាប់គេងអោយ​បាន​ត្រឹម​ត្រូវ និង​អនុវត្តន៌តាម​តារាង​កាល​វិភាគ​តាម​គំលាតអាយុ​ដូចខាងក្រោម​នេះ..៖

  • អាយុ ពី ០ ទៅ ៣ខែ ត្រូវគេង ពី ១៤ ទៅ ១៧ម៉ោង
  • អាយុ ពី ៤ ទៅ ១១ខែ ត្រូវគេង ពី​ ១២ ទៅ ១៥ម៉ោង
  • អាយុ ១ ទៅ ២ឆ្នាំ ត្រូវគេងឱ្យបាន ១១ ទៅ ១៤ ម៉ោង
  • អាយុ ៣ ទៅ ៥ឆ្នាំ ត្រូវគេងឱ្យបាន ១០ ទៅ ១៣ ម៉ោង
  • អាយុ ៦ ទៅ ១៣ឆ្នាំ ត្រូវគេងឱ្យបាន ៩ ទៅ ១១ ម៉ោង
  • អាយុ ១៤ ទៅ ១៧ឆ្នាំ ត្រូវគេងឱ្យបាន ៨ ទៅ ១០ម៉ោង
  • អាយុ ១៨ ទៅ ២៥ឆ្នាំ ត្រូវគេងឱ្យបាន ៧ ទៅ ៩ម៉ោង
  • អាយុ ២៦ ទៅ ៦៤ឆ្នាំ ត្រូវគេងឱ្យបាន ៧ ទៅ ៩ម៉ោង
  • អាយុ ៦៥ឆ្នាំឡើង ត្រូវគេងឱ្យបាន ៧ ទៅ ៨ម៉ោង