រឿង​៥​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេលព្រឹក

រឿង​៥​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេលព្រឹក

ពេល​ភ្ញាក់​ពី​គេង តើ​លោកអ្នក​ត្រូវ​ធ្វើ​អ្វី​មុន​គេ? ការ​ពិតណាស់​អ្នក​ដែល​មាន​ទម្លាប់​ហាត់ប្រាណ គឺច្បាស់​ជា​ប្រញ៉ាប់​ក្រោ​ក​ពីព្រឹក​បន្តិច​ដើម្បី​ហាត់​ប្រាណ​អោយ​ទៀង​ទាត់​ ដែល​នេះ​គឺជារឿង​ល្អ​ជាទីបំផុត​ សូម​សរសើ! ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ មិនដូច្នេះទេ តើ​មែនទេ?

សូម​​ងាក​មក​គិត​សារជា​ថ្មី ក្នុងការ​កែប្រែទម្លាប់​នៃ​ការរស់​នៅ​ប្រកប​ដោយសុខភាព​ល្អ​ ដែល​ក្នុងនោះ​រាប់​ចាប់​ផ្តើម​តាំងពី​ភ្ញាក់​ពី​គេង​រហូត​ដល់​ពេល​គេង​វិញ​។ ដូច្នេះ​ទំព័រសិរីសួស្តី សូម​លើ​ក​យក​ចំនុច​៥​ដែល​លោកអ្នក​មិន​គួរ​ធ្វើ​នៅពេល​ព្រឹក​…៖

១. បំភ្លេច​អាហារ​ពេលព្រឹក​

ការពិតណាស់ ក្រពះរបស់​អ្នក​បានធ្វើការ​អស់ពេញមួយយប់​ហើយ​ ហើយ​អ្វីៗ​ក៏​បានស្រូបទាញ​យកអស់ហើយដែរ ដូច្នេះក្រពះរបស់អ្នក​គឺ​ប្រាកដ​ជា​នៅសល់​តែ​​អាស៊ីត និងកាក​សំណល់​ខ្លះ​ ដូច្នេះ​បន្ទាប់ពី​ភ្ញាក់​ពីគេង​យ៉ាង​ហោចណាស់​១ម៉ោង រឺ​២ម៉ោង អ្នក​ត្រូវតែ​ទទួលទាន​អាហារពេលព្រឹក កុំរំលង​វាអោយសោះ​។

២. គេង​មើល​ទូរស័ព្ទ

ភាគច្រើន​បំផុត រាល់ពេលភ្ញាក់ពីគេង​លោកអ្នកជាច្រើន​តែង​ស្រវ៉ារកទូរស័ព្ទ​មុនគេ​ ដោយ​ហោច​ទៅ​ក៏​ដើម្បីមើល​ម៉ោង​ដែរ តើ​មែនទេ? ប៉ុន្តែ​អ្នកជំនាញ​បាន​ហាម​ចំពោះរឿង​នេះ ពីព្រោះ​ការ​បើ​ក​ភ្នែក​ឡើង​ ហើយសំលឹង​មើល​ពន្លឺ​ដែលចេញពីទូរស័ព្ទ និងធ្វើ​អោយ​ប្រព័ន្ធការ​ពារ​ភ្នែករបស់​យើង​ចុះខ្សោយ​។ ដូច្នេះ រងចាំ ៣០នាទីក្រោយពីភ្ញាក់ពីគេង​ ចាំមើលទូរស័ព្ទ។

៣. មិនព្រមផឹកទឹក

ការ​ផឹក​ទឹក​មួយកែវ ពេល​ព្រឹក​ នៅតែជារឿង​ពិបាក​នៅឡើយចំពោះ​មនុស្ស​ជាច្រើន ព្រោះ​គេ​យល់ថា​វា​ពិបាក​លេប និងធ្វើ​អោយ​មូលពោះ​ទៀត​ផង​។ ប៉ុន្តែ​អ្នកឯកទេស​បាន​ប្រាប់ថា អ្នកគួរ​តែ​ផឹក​ទឹកស្អាត​មួយ​កែវ ជាពិសេស​ទឹកក្តៅឧណ្ហៗ នៅពេលក្រពះ​យើង​ទទេ ដើម្បី​ជួយសម្រួល​ រឺជួយ​ដាស់​កោសិការ​ក្រពេញ​ក្រពះ​អោយក្រោក​ឡើង​ដើម្បីត្រៀមរងចាំអាហារ​នៅពេល​បន្តិច​ទៀត​នេះ។ សូម​សាក​ល្បង​កែប្រែពីពេលនេះទៅ ផឹក​ទឹក​មួយកែវ​ពេល​ភ្ញាក់ពីគេង គឺពិតជា​មានប្រយោជន៌​ដល់សុខភាព នឹកស្មានមិនដល់​។

៤. ផឹក​កាហ្វេ

អ្នកខ្លះ មិនព្រមផឹក​ទឹកទេ តែ​ផឹកកាហ្វេ​ជំនួស​វិញ។ ការធ្វើបែបនេះគឺ​មិនល្អ​នោះទេ ពីព្រោះ​ការ​ផឹក​កាហ្វេ​នៅពេល​ក្រពះ​យើង​ទទេ វា​នឹង​ធ្វើ​អោយ​សម្ពាធ​ឈាម​របស់​យើង​ឡើង​ខ្ពស់ ហើយ​អ្នក​អាច​ប្រឈម​មុខ​និង​ការ​កើត​មានជំងឺ​បេះដូង​គ្រប់​ពេល​ទៀត​ផង។​ សូមរងចាំ​២ រឺ​៣​ម៉ោង បន្ទាប់ពី​ភ្ញាក់ពីគេង​ចាំទទួលទានកាហ្វេ​។

៥. រៀបចំគ្រែ​បន្ទាប់ពីក្រោកពីគេង

ការពិតណាស់ អ្នក​មានទម្លាប់ស្អាតបាត ដូច្នេះ​ក្រោយពេល​ក្រោក​ពីគេង​ភ្លាម​អ្នកក៏​សំអាត​គ្រែគេង មាន​រលាស់​កំរាលពូក រឺ​កន្ទេល និងភួយ​រៀបចំអោយស្រួលបួល​ហើយ​ទើប​ចេញ​​ធ្វើកិច្ច​ការ​ផ្សេង​ៗ ប៉ុន្តែការ​ធ្វើបែបនេះ​គឺ​មិន​ត្រូវ​នោះទេ ពី​ព្រោះ​នៅក្រោយពេល​សម្រាក​សម្រាន​មួយ​យប់ គ្រែ​គេង​របស់យើង​មាន​ជាប់​ដោយ​បាក់តេរីអាក្រក់ជាច្រើន អាច​ចេញពី​មកញើស មកពី​ធូលី រឺ​មកពី​សត្វ​ល្អិត​ពេលយប់ ដូច្នេះ​សូម​បើកបង្អូច​យកពន្លឺថ្ងៃ និងរងចាំ​១ម៉ោង​ក្រោយ​ចាំរៀបចំបន្ទប់​។