សញ្ញា​១០​យ៉ាង បង្ហាញថា​ស្នេហា​របស់​អ្នក​មិន​ទៅ​មុខ​ទេ​

សញ្ញា​១០​យ៉ាង បង្ហាញថា​ស្នេហា​របស់​អ្នក​មិន​ទៅ​មុខ​ទេ​

តើ​មាន​អ្វី​អាច​វាស់ស្ទង់​អំពី​តំលៃ​នៃ​សេចក្តី​ស្នេហា​របស់​អ្នក​បាន​? ទំនង​ជា​មិន​មាន​វត្ថុ​ណា​អាច​វាស់ស្ទង់បាន​ទេ គឺ​មាន​តែ​ការ​វាស់ស្ទង់​តាម​រយៈ​សកម្មភាព​ជាក់ស្តែង​របស់​អ្នក​ទាំង​ពីរ​តែប៉ុណ្ណោះ​ ទើប​អាច​ដឹងថា តើ​សេចក្តីស្នេហា​របស់​អ្នក​មាន​ដំណើរ​ការ​ដូច​​ម្តេច​។

ត្រូវ​ជឿជាក់ថា​ អនុស្សាវរីយ៌​ល្អៗ គឺជា​ឧិសថ​ទិព្វ​សម្រាប់ព្យាបាល​​ភាព​រកាំរកូស​ និង​សម្រាប់​បង្កើត​នូវ​ភាព​ផ្អែម​ល្ហែម​សម្រាប់​គូស្នេហ៌​ ហើយ​ក៏ជា​គន្លិះ​នៃ​ការកសាង​ស្ពាន​សុភមង្គល​ផងដែរ​។ តើ​អ្នក​ជាគូស្នេហ៌​បាន​សាង​អនុស្សាវរីយ៌អ្វីខ្លះ​ សម្រាប់​ជីវិត​ស្នេហា​? 

ពិតណាស់ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​យល់​ថា អារ​ម្មណ៌​របស់​អ្នក​ចាប់​ផ្តើម​ប្រែប្រួល​ហើយ អ្នក​ប្រាកដ​ជា​ក៏ចាប់​អារម្មណ៌ថា​ដៃគូ​របស់​អ្នក​ចាប់​ផ្តើម​ប្រែប្រួល​ដែរ​ ព្រោះ​មនុស្ស​ពីរ​នាក់ បើ​ម្នាក់​ផ្លាស់ប្តូរ ម្នាក់ទៀត​ក៏​បង្ហាញ​អារម្មណ៌​ផ្លាស់ប្តូរដែរ​ ប៉ុន្តែ​ចំណុច​១០ខាងក្រោម​ជួយ​បញ្ជាក់​បន្ថែម..៖

  1. អ្នក​ស្រាប់តែគ្មានបានបង្កើត​អនុស្សាវរីយ៌ថ្មីៗ
  2. អ្នកសំគាល់ឃើញថា ដៃគូអ្នកក្លាយ​ជា​មនុស្ស​ចំលែក (ចេញចូល​ដោយ​គ្មានដំណឹង)
  3. អ្នក​មិនមាន​កិច្ចការ​អ្វីធំដុំ​ជជែកគ្នាទៀតទេ
  4. អ្នកទាំងពីរ ស្រាប់តែមានអារម្មណ៌ថា ការបង្ហាញ​សេចក្តីស្រលាញ់ជាសាធារណៈបានធ្លាក់ចុះ
  5. ប្រឹងប្រែង​តែរៀងៗខ្លួន ចំពោះកិច្ចការ​ដែលត្រូវធ្វើរួមគ្នា
  6. ចាប់ផ្តើម​ធុញទ្រាន់និង​សកម្មភាព​ដែល​អ្នកធ្លាប់តែ​ចូលចិត្ត​រួមគ្នា
  7. អ្នកទាំងពីរ​ចាប់ផ្តើម​កុហក​គ្នា​ទៅវិញទៅមក
  8. មិន​ចាប់អារម្មណ៌និង​រឿងរ៉ាវគ្រួសារ​រវាងគ្នានឹងគ្នា
  9. មានទំនោរចិត្តចំពោះរឿងផ្សេងគ្នា​កាន់តែច្រើន
  10. បង្ហាញ​អារម្មណ៌ពិត​ប្រាកដ​ ដែលបានលាក់បាំងតាំងពី​មុន​មក​

ប៉ុន្តែ​គួររំលឹក​ថា ចំនុច​ទាំង១០នេះ គឺសុទ្ធតែអា​ចកែខៃ​បាន​ អាច​ត្រឡប់ក្រោយ​បាន ដូច្នេះបើ​សិន​ជា​សេចក្តីស្នេហា​របស់​អ្នក​នៅមាន​អត្ថិភាព​នៅ​ឡើយ អ្នក​គួរ​ព្យាយាម​ធ្វើ​រឿង​ល្អ​ៗ​ពី​មុន​នោះ​ឡើង​វិញ​ដើម្បី​ត្រួសត្រាយ​ផ្លូវសារជាថ្មី​។