នារីដែលមានអំនួតលើខ្លួនឯង ច្រើនជានារីដែលមើលងាយបុរស ហើយនារីប្រភេទនេះស្ថិតក្នុងចំណោមនារីដែលពិបាកស្វែងរកដៃគូស្នេហាបំផុត។ អំនួតលើខ្លួនឯងសំដៅលើ៖
- ការមានរូបសម្រស់ស្រស់ស្អាត
- ការមានការងារខ្ពស់ ប្រាក់ចំណូលច្រើន
- ការមានមុខមាត់ក្នុងសង្គម ឬជាអ្នកស្ថិតក្នុងត្រកូលខ្ពស់
- ការចូលចិត្តបង្ហាញការចំណាយរបស់ខ្លួនជាសាធារណៈ ឬជាក្រុមនារីដែលស្ថិតក្នុងប្រភេទសម្ភារៈនិយម។
ព្រោះទាំងនេះគឺចាត់ទុកជា «កត្តាផ្ទាល់ខ្លួន» របស់នារី ប៉ុន្តែវាបានបង្ហាញនូវឥទ្ធិពលខ្លាំងខ្លាសម្រាប់បុរស។ នៅពេលដែលបុរសមិនអាចបំពេញសេចក្តីត្រូវការផ្ទាល់ខ្លួន ឬបុរសដែលមានឋានៈទាបជាងខ្លួន ឬបុរសដែលមានរូបសម្បត្តិមិនស្រស់សង្ហា គឺមិនស្ថិតក្នុងភ្នែករបស់នារីៗទាំងនោះឡើយ បើរកបាន ក៏ទំនងជាប្រភេទបុរសដែលមានលក្ខណៈស្រដៀងនិងខ្លួនដែរ។ បុរសៗធម្មតាមិនហ៊ានចូលទៅជិត ហើយបុរសដែលសក្តិសមក៏មិនមក ចឹងចុងក្រោយវាត្រូវនិងពាក្យមួយថា «អ្នកក្រមិនហ៊ាន អ្នកមានមិនមក»។