តើ​លេខ ១៦៨ ជា​លេខ​សំណាង​មែនទេ?

តើ​លេខ ១៦៨ ជា​លេខ​សំណាង​មែនទេ?

១៦៨​ គឺ​ជា​លេខ​ធម្មតា​នៅ​ចន្លោះ​លេខ ១៦៧ និង​លេខ ១៦៩ ដែល​ស្ថិត​នៅ​ក្នុងខ្ទង់រយ (៣លេខ) អាន​ថា មួយរយហុកសិប​ប្រាំបី (One hundred and sixty eight)។ វា​គឺជា​លេខ​គូ ដែល​ផ្តើម​ដោយ​លេខ ពិត​២​ចូល​គ្នា គឺ​លេខ​១ និង​លេខ​៦ ដែល​គេ​ហៅថា​លេខ​ល្អ​ឥត​ខ្ចោះ​​។

នៅក្នុងទ្រឹស្ដីតួលេខ​ លេខ​ល្អ​ឥត​ខ្ចោះ​គឺ​ជា​ចំនួន​គត់​វិជ្ជមាន​ដែល​ស្មើ​នឹង​ផល​បូក​នៃ​ការ​បែង​ចែក​វិជ្ជមាន​របស់​វា ដោយ​មិន​រាប់​បញ្ចូល​លេខ​ខ្លួន​ឯង។ ឧទាហរណ៍ 6 មានចំនែក​ ១, ២ និង ៣ (មិនរាប់បញ្ចូលខ្លួនវា) និង 1 + 2 + 3 = 6 ដូច្នេះ 6 គឺជាចំនួនដ៏ល្អឥតខ្ចោះ។

ប្រវត្តិសាស្រ្ត

ឆ្នាំ ១៦៨មុន​គ.ស គឺជា​ឆ្នាំ​​ដែលរក​ឃើញ​នៅ​ក្នុង​ប្រតិទិន​ របស់​ជនជាតិ​ដើម ជូលៀន រូម៉ាំង​។ ប្រតិទិន​នេះ ត្រូវ​បាន​ប្រើ​តាំង​ពិ​មជ្ឈឹម​សម័យ​ដំបូង មុន​ពេល​ប្រតិទិន Anno Domini បានប្រកាស​ប្រើ​នៅ​អ៊ឺរ៉ុប​សម្រាប់​ការ​ដាក់ឈ្មោះឆ្នាំ​។

  • Jia Yi អ្នក​រាជការ​ចិន ជា​កវី និងអ្នកនយោបាយ​ដ៏មានឥទ្ធិពល​នៅ​សម័យ​ចក្រ​ភព​ឈីងឆ្នាំ (១៣៣ មុនគ.ស) បាន​ស្លាប់។ គាត់​ជា​អ្នក​ដឹកនាំ​ម្នាក់​ នៅ​ក្នុង​សម័យ​ ហាន ខាង​លិច និង​ជា​អ្នក​និពន្ធ​ដ៏ល្បីល្បាញ​បំផុត​ក្នុង​សម័យ​នោះ។ ស្នា​ដៃរបស់​គាត់ត្រូវ​បាន​រក្សា​ទុក​ដល់សព្វថ្ងៃ​។
  • Xin Zhui (ស៊ីន​ឈួយ) ភរិយារបស់​មេទ័ព លីចាង ស្តេច​ត្រាញ់​ក្រុង​ឆាងសា បានស្លាប់​។ ស៊ីន​ឈួយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្ត្រីឆ្នើម មានឥទ្ធិ​ពល និង​មាន​ប្រាជ្ញាឈ្លាសវៃ​ និង​មានចិត្តសប្បុរស​ ដែល​ប្រជាជនចិន​​បានស្គាល់​ និង​គោរព​រហូត​ដល់​សព្វ​ថ្ងៃ។ ផ្នូ​ររបស់​អ្នក​ស្រី ស៊ីនឈួយ ត្រូវ​បាន​គេ​រក​ឃើញ​នៅឆ្នាំ ១៩៦៨ នៅ​ទីក្រុង​ឆាងសា​ ប្រទេសចិន​។ សាកសពរបស់អ្នកស្រី នៅរក្សា​បាន​យ៉ាង​ល្អ​ (នៅ​ទាំង​ស្បែក សក់ ក្រចក)។ តួខ្លួនសាកសព​នៅ​តភ្ជាប់​គ្នា​ទាំងអស់​ ដូច​មនុស្ស​ទើប​ស្លាប់​ថ្មី​ៗ។
  • ព្រះចៅអធិរាជ Ling រាជវង្សហាប ស្នងរាជ្យបន្តពីអធិរាជ Huan ជាអធិរាជនៃរាជវង្សហានចិន; ឆ្នាំដំបូងនៃយុគសម័យ ជានីង។

វិទ្យាសាស្រ្ត

  • ១៦៨P គឺជា​ឈ្មោះ​ផ្កាយដុះកន្ទុយ​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​។ វាជា​ផ្កាយ​ដុះ​កន្ទុយ​ដែល​កើត​ឡើង​តាម​កាលកំណត់​​។
  • ១៦៨ Sibylla គឺជា​ឈ្មោះ​អាចម៍ផ្លាយ​ដែលមានខ្សែក្រវាត់​ដ៏ងងឹម​ និង​ធំសម្បើម​មួយ​។

កងទ័ព

  • នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ កងទ័ព​អាមេរិក និង​កងទ័ព​ជប៉ុន​តែង​ប្រើប្រាស់​លេខ ១៦៨ មក​ដាក់​ជា​លេខ​ប្រតិបត្តិការ ឬ​ជា​ឈ្មោះ​របស់​កង​កម្លាំង​​ដូច​ជា​… I-168 ជា​ឈ្មោះរបស់​កងនាវាជើង​ទឹកជប៉ុន Kaidai-Class និង T-ATF-168 ជាឈ្មោះ​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក USNS Catawba ជាដើម​។

ជំនឿ​ជនជាតិ​ចិន

បើតាមជំនឿ​ចិន លេខ ១៦៨​នេះ មានសំនៀង​ស្រដៀង​ទៅ​និង​ពាក្យ​ជួន​ពរ​ចិន 一路发 (yi lu fa) ដែល​មាន​ន័យថា មានសំណាងនិងវិបុលភាពគ្រប់ផ្លូវទៅកាន់ភាពជោគជ័យ (ហិរញ្ញវត្ថុ) (being lucky and prosperous all the way to (financial) success)។

ឯកសារ​ផ្សេង​ទៀត​​លើក​ឡើង​ថា លេខ​១៦៨ ស្តាប់ទៅស្រដៀងនឹង «ផ្លូវមួយទៅកាន់ភាពរុងរឿង៖ ១ គឺ “មួយ” ៦ គឺ “ផ្លូវ” និង ៨ គឺ​​ភាពរុងរឿង / សំណាង» ។

  • លេខ១៖ (一, pinyin: yī; Cantonese Yale: yāt) មិន​មែន​ជា​សំណាង ឬ​មិន​ល្អ​ទេ។ វា​ជា​លេខ​តំណាង​​ឱ្យ​អ្នក​ឈ្នះ​​ទី​១​។ ប៉ុន្តែវាក៏អាចតំណាងឱ្យភាពឯកោ ឬនៅលីវផងដែរ ឧទាហរណ៍​ថ្ងៃទី ១១ ខែវិច្ឆិកា ជាថ្ងៃនៅលីវក្នុងប្រទេសចិន ដោយសារកាលបរិច្ឆេទមានលេខ​ ១​ ចំនួនបួន (១១-១១)ដែលតំណាងឱ្យអ្នកនៅលីវ។
  • លេខ​៦៖ (六, pinyin: liù) ជាភាសាចិនកុកងឺ ស្តាប់ទៅដូចជាមានន័យថា “រលោង” ឬ (溜, pinyin: liū)។ នៅ​ក្នុង​ភាសា​កាតាំង ៦ (Cantonese Yale: lok6) ស្តាប់ទៅ​មានន័យ​ដូចជា “សំណាងល្អ” ឬ “សុភមង្គល” (祿, 樂 Cantonese Yale: lok6)។ ដូច្នេះ លេខ ៦ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​លេខ​ល្អ​សម្រាប់​អាជីវកម្ម។
  • លេខ​៨៖ (八, pinyin: ; Cantonese Yale: baat) មានសំលេង​ស្រដៀង​ “發”  (pinyin: ; Cantonese Yale: faatlit. ‘to prosper’) ដែលមានន័យថា រីករាយ ឬសំណាង​។

សរុប​មក លេខ ១៦៨ តាម​ជំនឿចិន វា​គ្រាន់តែបញ្ចេញសំលេង​ស្រដៀង​ទៅ​និង​ពាក្យ 一路发 (yi lu fa) ដែល​មាន​ន័យថា មានសំណាងនិងវិបុលភាពប៉ុណ្ណោះ​។

តាម​ជំនឿខ្មែរ

លេខ​ដែល​ខ្មែរ​មាន​ជំនឿ៖

  • លេខ៣ តំណាង​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ (ព្រោះ​អ្នកកាន់ព្រះពុទ្ធ​សាសនា​)
  • លេខ៥ តំណាង​ឲ្យ​ការ​បូជា​ចំពោះ​ព្រះពុទ្ធ​៥​ព្រអង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ​(​មាន់​) ព្រះ​កោ​នាគ​មនោ​(​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណគោត្តម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​)
  • លេខ៧ ​តំណាង​ឲ្យ​​ញាតិ​ទាំង​ប្រាំពីរ​សន្តាន​មាន​៖ ថ្នាក់លើ​ខ្លួន​បី​ជាន់​គឺ ឪពុក​ម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់​ក្រោម​យើង​បី​ជាន់​គឺ កូនចៅ ចៅទួត និង​បូក​រួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន
  • លេខ៩ តំណាង​ឲ្យ ​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន គឺ​ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ
  • លេខ១២ តំណាង​ឲ្យ​​គុណ​ម្ដាយ ១២ ឬ​គុណ​ធាតុ
  • លេខ២១ តំណាង​​គុណ​ឪពុក

បញ្ជាក់ លេខ​ទាំង​អស់​ខាង​លើ គឺសុទ្ធ​តែជា​លេខ​សេស​ទាំង​អស់​ ប៉ុន្តែក៏​នៅមាន​លេខ​គូ​មួយ​ចំនួន​ដែរ គ្រាន់តែ​មិន​និយម​ប្រើ​តែប៉ុណ្ណោះ​។ ក្នុង​នោះ​មិនមាន​លេខ ១៦៨ ដាក់បញ្ចូល​មក​ទេ​។

ក្នុង​នាម​អ្នក​កាន់​ព្រះពុទ្ធសាសនា គួរ​សិក្សា​ផង​ដែរថា គ្មាន​លេខ​ ឬ​វត្ថុ​ណា​ ឬទីពឹង​អ្វី​ស្មើ​ដោយ​ការ​ពឹង​លើ​ខ្លួន​ឯង បញ្ញា និង​ការ​ប្រតិបត្តិ​សេចក្តីល្អ​នោះ​ទេ​។

ថ្ងៃណា​ក៏ជា​ថ្ងៃ​ល្អ លេខ​ណា​ក៏​ជា​លេខ​ល្អ ទីណា​ក៏​ជា​ទី​ល្អ បើ​សិន​ជា​ចិត្ត​របស់​យើង​ជ្រះស្រឡះ ស្អាតបរិសុទ្ធ មិន​ជាប់​ជំពាក់​ដោយ​មន្ទិល​សៅហ្មង​ទាំង​ឡាយ។ បើចង់​ឲ្យ​ថ្ងៃណា​ក៏ជាថ្ងៃល្អ ចូរវៀរចាក​និវរណ​ធម៌​៥​ ដូចជា..

  1. កាមច្ឆន្ទៈ (Kāmacchanda) : សេចក្តី​ប្រាថ្នា ឬ ការពេញចិត្តចំពោះ​កាម;
  2. ព្យាបាទៈ (Byāpāda, Vyāpāda) : គំនុំ ឬ សេចក្តីគុំកួនធ្វើឲ្យអ្នកដទៃវិនាស;
  3. ថីនមិទ្ធៈ (Thīna-middha) : ការច្រអូសធុញទ្រាន់និងការងងុយដេក (sloth-torpor);
  4. ឧទ្ធច្ចកុក្កុច្ចៈ (Uddhacca-kukkucca) : សេចក្តីរាយមាយ និង សេចក្តី​រសាប់រសល់​ឬ​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត;
  5. វិចិកិច្ឆា (Vicikicchā) : សេចក្តី​សន្ទិះ​សង្ស័យ​មិន​ដាច់​ស្រេច​​ក្នុងចិត្ត ។

ពីព្រោះថា នៅពេលដែល​ព្រះពុទ្ធ​លះចោល​ធម៌ទាំង​៥នេះ​បាន គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​បានត្រាស់ដឹង ដែល​ទុក​ជាថ្ងៃ​ល្អ​របស់​ពុទ្ធបរិស័ទ្យ​គ្រប់​រូប​៕