មែនហើយ ពេលខ្លះអ្នកពិតជាមានអារម្មណ៍ច្រណែននិងមនុស្សខ្លះណាស់មែនទេ? ហើយគិតថា តើគេពិតជាមានប្រាក់ខ្លាំងណាស់មែនទេ ដែលចូលចិត្តប្រើប្រាស់របស់របរថ្លៃៗ ទំនើបៗ ទាន់សម័យ ដោយហោចទៅសូម្បីតែទ្រនាប់ជើងគេមួយគូក៏មានតំលៃស្មើប្រាក់ខែអ្នកមួយខែទៅហើយ។ ប៉ុន្តែរឿងនេះ អ្នកកុំច្រឡំអោយសោះ ព្រោះមនុស្សដែលអ្នកកំពុងឃើញនោះមិនប្រាកដថាជាអ្នកមាននោះទេ។
បើគេមិនមែនជាអ្នកមានទេ ហេតុអ្វីបានជាគេហ៊ឺហារម្លេះ? នេះជាសំនួរដែល យើងនឹងត្រៀមឆ្លើយប្រាប់លោកអ្នកនៅខាងក្រោមនេះ..៖
១. អ្នកមានមិនចូលចិត្តបង្អួតទ្រព្យសម្បត្តិគេទេ
ពិតណាស់ អ្នកមានគ្រប់រូប មិនចូលចិត្តដើរបង្ហាញគេឯងថាខ្លួនគេជាអ្នកមាននោះទេ។ យើងអាចសំគាល់លើការស្លៀកពាក់នៅក្នុងចំណោម អ្នកមានប្រើប្រាស់សំលៀកបំពាក់សាមញ្ញ ធម្មតាៗ តែសមរម្យ ដែលគុណគូរមើលទៅ មួយតួខ្លួនគេមានតំលៃប្រហែលជា១២០ដុល្លារប៉ុណ្ណោះ ដោយឡែកអ្នកក្រវិញ (អ្នកមានក្លែងក្លាយ) គ្រាន់តែទ្រនាប់ជើងមួយគូក៏មានតំលៃ ១៥០ដុល្លារទៅហើយ។
២. អ្នកមានចូលចិត្តចំណាយលើវត្ថុដែលទទួលបានផលចំនេញ
ឧទាហរណ៍លើការផឹកកាហ្វេចុះ! អ្នកមានសុខចិត្តចំណាយលុយច្រើនទៅទិញម៉ាស៊ីនឆុងកាហ្វេមកដាក់ផ្ទះ ដោយមិនចំណាយប្រាក់ចន្លោះពី ៥ ទៅ ១០ដុល្លារក្នុង១ថ្ងៃដើម្បីផឹកកាហ្វេទេ ធ្វើបែបនេះគេអាចចំណាយប្រាក់ប្រហែលជា៣៥៦០ដុល្លារក្នុងមួយឆ្នាំ ដោយគ្រាន់តែផឹកកាហ្វេខ្មៅធម្មតាមួយកែវជាប្រចាំថ្ងៃ ដូច្នេះគេទិញម៉ាស៊ីនឆុងកាហ្វេដែលមានតំលៃត្រឹមតែ១៥០០ដុល្លារ ហើយឆុងដោយខ្លួនឯង។ ដោយឡែកអ្នកក្រវិញ យល់ថាការចំណាយមួយថ្ងៃ ៥ដុល្លារ គឺល្មមហើយសម្រាប់ការផឹកកាហ្វេ។
៣. អ្នកមានប្រើប្រាស់សន្សំសំចៃជាង
យើងសំគាល់សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់អ្នកមាន និងផ្ទះអ្នកក្រវិញ។ អ្នកក្រទិញរបស់ដែលធូរថ្លៃដូចជាអំពូលភ្លើង AC មកប្រើ ព្រោះគិតថាវាមានតំលៃថោក ប៉ុន្តែគេពុំដឹងថារបស់ទាំងនេះរឹតតែបន្ថែមការចំណាយរបស់គេច្រើនជាងមុន ខណះអ្នកមាន ទិញអំពូល LED ក្នុងតំលៃគួរសម តែប្រើប្រាស់បានយូរ និងស៊ីភ្លើងតិច ចំណាយតិច ចឹងគេចំនេញច្រើន។
៤. អ្នកមានប្រើលុយរកលុយ អ្នកក្រប្រឹងរត់តាមលុយ
រឿងនេះមិនបាច់បរិយាយច្រើនទេ ព្រោះអ្នកមាន អាចមិនពិបាកក្នុងការបង្កើតមុខរបរ ដើម្បីរកទ្រព្យបន្ថែម ត្បិតអីគេមានទុនស្រាប់។ វាពិតជាពិបាកសម្រាប់អ្នកក្រ ដែលប្រើកំលាំងដើម្បីរកលុយ រឿងនេះមិនអាចបន្ទោសបានទេ។ ប៉ុន្តែបើក្រទ្រព្យហើយ នៅតែមានគំនិតក្រទៀត ទើបជារឿងគួរបន្ទោស។ ជឿចុះថា បើអ្នកមិនក្រគំនិតទេ អ្នកនឹងក្លាយជាអ្នកមាននៅថ្ងៃណាមួយមិនខាន។
៥. អ្នកមានចេះគ្រប់គ្រងលុយ អ្នកក្រអោយលុយគ្រប់គ្រងវិញ
មិនខុសពីចំណុចទី៤ អ្នកមានអាចសំលឹងឃើញគុណសម្បត្តិ និងគុណវិបត្តិនៃលុយរបស់គេ ដូច្នេះគេនឹងគ្រប់គ្រងវាតាមរបៀបរបប និងប្រើប្រាស់លុយនោះអោយចំតាមផែនការចំនាយរបស់គេ ដោយមិនអោយលុយនោះនាំទុក្ខមកខ្លួនវិញឡើយ។ ដោយឡែក អ្នកក្រ ព្រោះតែត្រូវការលុយ ទើបបណ្តោយអោយលុយមកគ្រប់គ្រងវិញ ហើយមូលហេតុដែលលុយអាចគ្រប់គ្រងបាន គឺដោយសារតែមិនអាចសំលឹងរកឳកាសដើម្បីគ្រប់គ្រងលុយនោះ។
៦. អ្នកមានមើលឃើញឳកាស អ្នកក្រមើលឃើញឧបសគ្គ
ពិតណាស់ មនុស្សត្រូវចេះ បង្ករឪកាស បង្កើតឪកាស និងចាប់យកឪកាស ទើបជាមនុស្សជោគជ័យ។ ន័យនេះ មនុស្សដែលមាននិស្ស័យជាអ្នកមាន គេតែងសំលឹងឃើញគ្រប់ទីកន្លែងសុទ្ធតែជាឪកាស និងមាសប្រាក់ តែអ្នកក្រវិញ សំលឹងឃើញតែឧបសគ្គប៉ុណ្ណោះ ព្រោះហេតុថា អ្នកក្រមានដើមទុនតិច ធ្វើអ្វីមួយមិនហ៊ានប្រថុយ ព្រោះបើសិនជាខុស អ្វីៗនិងរលាយអស់ដែរ ចឹងហើយ ពេលគិតចុះគិតឡើង គិតច្រើនរឿងពេក ឃើញឧបសគ្គកាន់តែច្រើន ក៏ខ្លាចលែងហ៊ានធ្វើ ប៉ុន្តែអ្នកមានវិញ មិនចឹងទេ ខុសម្តង ធ្វើម្តងទៀត ធ្វើរហូតបានជោគជ័យ។
៧. អ្នកមានសំលឹងមើលអ្វីដែលគេនិងទាញផលបាន អ្នកក្រសំលឹងមើលអ្វីដែលគេត្រូវគេច
ភាពពិតនៃមនុស្សជោគជ័យ គឺគេមិនដែលដើរគេចចេញពីបញ្ហានោះទេ ហើយអ្នកដែលអាចគ្រប់គ្រងបញ្ហាបាន បង្កើតវាអោយទៅជាសមិទ្ធផល អ្នកនោះនិងក្លាយជាអ្នកមាន។ ដោយឡែកអ្នកដែលមានគំនិតគេចចេញពីបញ្ហា មិនហ៊ានប្រថុយ មិនហ៊ានសម្រេចចិត្ត អ្នកនោះគងតែក្រអស់មួយជីវិត។
ចឹងសរុបមក តើលោកអ្នកអាចឆ្លើយបានហើយរឺនៅ ថាអ្នកដែលលោកទើបនិងបានឃើញអម្បាញ់ម៉ិញនេះជាប្រភេទមនុស្សក្នុងជំពូកអ្នកមាន ឬជំពូកអ្នកក្រ? ដូច្នេះបើចង់ក្លាយជាអ្នកមានតើគួរធ្វើដូចម្តេចខ្លះដែរ?