Shang Yang (៣៩០ – ៣៣៩ មុន គ. ស)៖ យក​ច្បាប់​គ្រប់គ្រង​មនុស្ស កុំ​អោយ​មនុស្ស​គ្រប់គ្រង​ច្បាប់​

Shang Yang (៣៩០ – ៣៣៩ មុន គ. ស)៖ យក​ច្បាប់​គ្រប់គ្រង​មនុស្ស កុំ​អោយ​មនុស្ស​គ្រប់គ្រង​ច្បាប់​

ស្សាងយ៉ាង ឬ​​វៃយ៉ាង (Shang Yang) អ្នក​ប្រាជ្ញ​ផ្នែក​អក្សរ​សាស្រ្ត និង​ច្បាប់​ក្នុង​សម័យ​បុរា​ណ​ចិន​ (សម័យ​សង្គ្រាម​បុរាណ) បាន​លើក​ឡើង​ថា ចង់អោយ​ប្រទេស​មួយ​មាន​ការ​អភិវឌ្ឍន៍​ត្រឹម​ត្រូវ​ ត្រូ​វបង្កើត​ច្បាប់​​មក​គ្រប់​គ្រង​មនុស្ស​ កុំ​ឲ្យ​មនុស្ស​គ្រប់​គ្រង​មនុស្ស​​ ឬ​​មនុស្ស​គ្រប់​គ្រង​ច្បាប់​។

ច្បាប់​បង្កើ​ត​មេដឹកនាំល្អ មេដឹកនាំល្អ​ បង្កើត​ច្បាប់​ល្អ​។ ច្បាប់​គឺ​​មើល​លើសកម្មភាព មិន​មើល​លើ​ចិត្ត​គំនិត​ទេ ដូច្នេះ​ទោះ​ជា​អ្នក​ណា​មាន​ចិត្ត​គំនិ​ត​អាក្រក់​ តែ​​គេ​នៅ​ធ្វើ​សកម្មភាព​ល្អ​ គឺ​មិន​ខុស​ច្បាប់​នោះ​ទេ​។ ស្រប​និង​ទស្សនៈ​ក្នុង​ព្រះពុទ្ធ​សាសនា វិន័យ​(ច្បាប់) គឺ​សម្រាប់​អប់រំ​បន្ទុំ​ផ្លូវ​កាយ​ និង​​តម្រែ​តម្រង់​សកម្មភាព ឯធម៌​គឺ​សម្រាប់​គ្រប់​គ្រង​ចិត្ត​គំនិត​របស់​មនុស្ស។

ក្នុង​សម័យ​សង្គ្រាម​បុរាណ​ចិន ស្សាងយ៉ាង (Shang Yang) ​បាន​ចាក​ចេញ​ពី​រដ្ឋ​វេ (Wei) ​ទៅ​កាន់​​រដ្ឋ​ឈីង (Qin) ដែល​ជា​រដ្ឋ​ដ៏​ក្រីក្រ និង​មាន​កំលាំង​ខ្សោយ​ ហើយ​ចាប់​ផ្តើម​ធ្វើការ​កែប្រែ​ច្បាប់​គ្រប់គ្រង​រដ្ឋ​​​ដ៏ទន់ខ្សោយ​នេះ​ អោយ​ក្លាយ​ជា​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​​បំផុត​ក្នុង​សម័យ​នោះ រហូត​ចុង​ក្រោយ​ បាន​ក្លាយ​ជា​​​រដ្ឋ​ដែល​បង្រួប​បង្រួម​ទឹក​ដី​ចិន​ឲ្យ​មក​ជាទឹក​ដីតែមួយ​ដល់​សព្វ​ថ្ងៃ​​។

ក្រោយពេល ស្សាង យ៉ាង ​ធ្វើកា​រស្វែង​យល់​ពី​រដ្ឋ​ក្រីក្រ​នេះ​អស់ពេល​៣ខែ​ គេ​បាន​កំណត់​ច្បាប់ជាមូលដ្ឋាន​មាន​៖

  1. កែប្រែ​ការ​រស់​នៅ (អប់រំ​ឲ្យ​មនុស្ស​ស្គាល់កំលាំងពិត​របស់​ប្រទេស​មួយ​)
  2. ធ្វើ​អោយ​មនុស្ស​មានចិត្ត​តែមួយ​

នៅ​មុន​គ.ស ៣៥៦ឆ្នាំ លោក ស្សាយយ៉ាង​ យល់ថា ការ​បង្កើត​ច្បាប់​តែម្យ៉ាង​នៅ​មិនទាន់គ្រប់គ្រាន់​សម្រាប់ធ្វើ​អោយ​ប្រទេស ដ៏ក្រីក្រ​មួយ​ខ្លាំងក្លា​ឡើង​វិញ​បាន​ទេ​ ដូច្នេះ​លោក​បាន​សម្រេច​បង្កើត​នូវ​គោល​ការណ៍​​ចំនូន​៣បន្ថែម​ទៀត​ដើម្បី​គាំ​ ទ្រ​លើ​ច្បាប់ធំ​ៗ​ជាច្រើន។ គោលការណ៍​ទាំង​៣​​នោះ​មាន៖

  1. ពង្រឹងច្បាប់​ការពារ​ជនក្រីក្រ លើក​ទឹកចិត្ត​អ្នក​មានស្នាដៃ
  2. បែងចែកដីធ្លី លើក​ទឹកចិត្ត​អ្នក​ដែល​មាន​សមត្ថភាព​បង្កបង្កើនផល (ផ្តល់​រង្វាន់​សម្រាប់​អ្នក​មានស្នាដៃ​)
  3. ជ្រើសរើស​កងទ័ព បែងចែកអំណាច​អោយ​អ្នក​មានសមត្ថភាព​ 

រហូតមកដល់សព្វថ្ងៃ ច្បាប់របស់​ ស្ស៉ាងយ៉ាង បាន​ក្លាយ​ជា​មូលដ្ឋាគ្រឹះ​​ក្នុង​ការ​សិក្សា និង​ជា​មូលដ្ឋា​ន​គ្រឹះ​​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​​ដែល​ត្រូវ​បាន​អនុវត្តន៍​​​ដោយ​ប្រទេស​ជាច្រើន​ក្នុង​សកល​លោក​។

ប៉ុន្តែ បើទោះ​ជា​ច្បាប់​របស់​ស្ស៉ាង​យ៉ាង​មាន​គុណភាព​យ៉ាងណា​ក៏ដោយ ក៏​ភាព​ខ្វះចន្លោះ​ក្នុង​ច្បាប់​នៅ​តែមាន ជាពិសេស​ច្បាប់​នេះ​ គឺ​ជា​ចំណង​ដ៏​តឹង រឹត​បំពង់ក​ ស្ស៉ាង​យ៉ាង ខ្លួន​ឯង​។ នៅ​គ្រា​ដែល​គាត់​ត្រូវ​ពួក​មហាមន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​បាន​សម្រេច​ចោទប្រកាន់​ទោស​ចំនួន​១០ តាម​ច្បាប់​របស់គាត់​ គាត់​ត្រូវ​បាន​​កាត់​ទោស​ប្រហារជីវិត​​ដោយ​ផឹក​ថ្នាំបំពុល (ឯកសារ​ខ្លះថា ប្រើសេះ​៥បំបែកសាកសព ខ្លះទៀតថា ពេល​ផឹកថ្នាំបំពុល​ហើយ ទើប​បំបែក​សាកសព​)​៕