បុរសប្រភេទនេះត្រូវគេហៅថា «អសមត្ថភាពផ្លូវភេទ» ឬទុកជាបុរសដែលមិនចេះត្រេកអរនិងភរិយារបស់ខ្លួន ដែលស្ថិតនៅក្នុងចំនុចទី៩ នៃវិនាស១២ប្រការនៃគម្ពីរបរាភវសូត្រ មានសេចក្តីបកស្រាយដូចខាងក្រោមនេះ..៖
ការរួមភេទគឺជាកាតព្វកិច្ចរបស់មនុស្សសត្វ និងរុក្ខជាតិដើម្បីបន្តពូជពង្សមនុស្ស សត្វ និងរុក្ខជាតិនោះនៅលើផែនដី។ ចំពោះមនុស្ស ការរួមភេទដើរតួលើសពីការបន្តពូជពង្សទៀត។ សត្វ និងរុក្ខជាតិមានពេលវេលារបស់ពួកគេក្នុងការរួមភេទដើម្បីបន្តពូជពង្សរបស់គេ។ ប៉ុន្តែចំពោះមនុស្ស លើសពីតួនាទីបន្តពូជពង្ស មនុស្សរួមភេទដើម្បីជាការកម្សាន្តសប្បាយ ឬពង្រឹងចំណងមិត្តភាពរវាងស្វាមីនិងភរិយា ដើម្បីទាក់ទាញឪពុកម្តាយឲ្យចូលរួមក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់ពួកគេ។ ជាធម្មជាតិ មនុស្សប្រុស ក៏ដូចជាសត្វឈ្មោលដែរ ពួកគេរមែងចង់រួមភេទជាមួយនឹងមនុស្សស្រីច្រើនរូប ព្រោះចំណង់ក្នុងការបន្តពូជរបស់ខ្លួនផង និង ការកម្សាន្តសប្បាយផង។ ការរស់នៅជាគូស្វាមីភរិយាមួយទល់នឹងមួយគឺជារឿងរបស់មនុស្សសម័យទំនើបនៅក្នុងវប្បធម៌របស់មនុស្សមួយភាគធំ។ នៅក្នុងវប្បធម៌នៃជនជាតិខ្លះៗ មនុស្សប្រុសបាននិងកំពុងជ្រើសយកមនុស្សស្រីច្រើនរូបធ្វើជាភរិយា ឧទាហរណ៍នៅក្នុងវប្បធម៌របស់ជនជាតិដែលកាន់សាសនាអ៊ីស្លាម ឬពួកអ្នកកាន់សាសនាគ្រឹស្តនៃនិកាយម៉័រម៉ឹន ឬនិកាយស្មបន្ទាល់ព្រះយេហូវ៉ាជាដើម។ ចំពោះមនុស្សប្រុស ដែលរស់នៅក្នុងប្រទេសដែលមានច្បាប់ហាមឃាត់ឲ្យមានតែប្តី ឬប្រពន្ធមួយ ថ្វីត្បិតតែពួកគេមិនយកប្រពន្ធច្រើនមែន ប៉ុន្តែពួកគេបែរជាទៅរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទដើម្បីកម្សាន្តសប្បាយ។ ការធ្វើដូច្នោះនឹងនាំឲ្យមនុស្សប្រុសទាំងនោះបង់ខាតទ្រព្យសម្បត្តិ និង ពេលវេលា ថែមទាំងកើតជំងឺឆ្លងតាមផ្លូវភេទដូចជាជំងឺស្វាយ ប្រមេះ ឬអេដស៏ជាដើម។ ដូច្នេះហើយ ទើបព្រះពុទ្ធទ្រង់ទូន្មានថា បុរសដែលមិនត្រេកអរនឹងប្រពន្ធខ្លួនគឺជាប្រមុខនៃក្តិវិនាសទី ៩ ។
___(ដកស្រង់ពីបរាភវរសូត្រ)
អានអត្ថបទទាក់ទង៖ រៀបការនិងបុរសចាស់ តើត្រឹមត្រូវទេ?
សេចក្តីបញ្ជាក់មួយទៀតគឺ បើបុរសមិនអាចបំពេញកាមកិច្ចនៃខ្លួនចំពោះភរិយាឲ្យគ្រប់គ្រាន់ទេ គង់សុភមង្គលក្នុងគ្រួសារ ក៏មិនល្អទៅដែរ ព្រោះការរួមភេទ ដូចបានរៀបរាប់ខាងលើ មិនគ្រាន់តែធ្វើឲ្យរីករាយ កំសាន្តសប្បាយប៉ុណ្ណោះទេ នៅផ្សារភ្ជាប់ទំនាក់ទំនង និងគ្នាផងដែរ។ ក្នុងរឿង «មាយាដកខ្ញី» ព្រោះតែប្តីមិនអាចបំពេញកាមកិច្ចបានគ្រប់គ្រាន់ ទើបនាងជាភរិយាចេះតែលួចលាក់មានប្រុសផ្សេងដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួន។