រៀបការ​និង​បុរស​ចាស់ តើ​ត្រឹម​ត្រូវ​ទេ?

រៀបការ​និង​បុរស​ចាស់ តើ​ត្រឹម​ត្រូវ​ទេ?

ត្រង់ចំនុច​នេះ សម្រាប់​នារី​សម័យ​ថ្មី​អាច​ថា​មិន​ចោទជា​បញ្ហាអ្វីទេ ព្រោះ​ទំនោរ​សង្គម​បច្ចុប្បន្ន​បាន​ដើរ​មក​ដល់​ដំនាក់កាល​មួយ​ដែល​មនុស្ស​គ្រប់គ្នា​​រវល់​ពេញ​ៗ​មួយថ្ងៃ សឹង​តែរក​ពេល​​​ដក​ដង្ហើម​មិនបាន​ ដូច្នេះ​ការ​ស្វែងរក​ស្នេហា​ ឬ​គូជីវិត​ក៏គង់​យឺតយ៉ាង​ទៅ​តាម​ហ្នឹង​ដែរ។​

ដែល​រាប់ថា​ចាស់​ពេក​នេះ គឺសំដៅ​ដល់​បុរស​ដែល​ជរា​ទ្រីកទ្រើក ហៀប​តែ​មរណា​ទៅ​ហើយ​នោះ តែ​ប្រាថ្នា​ស្រី​ក្មេង​មក​ជា​ប្រ​ពន្ធ​ តើ​មាន​ស្រី​ឯណា​និង​ពេញចិត្ត​បុរស​ចាស់របៀប​នេះ? សម​តាម​ពាក្យ​ក្នុង​ បទ​បរាភវសូត្រ ត្រង់​វិនាស​ប្រការទី​១០ ដែលថា «បុរស​មាន​វ័យ​ ដែល​ចាស់ហួសពេក ហើយមាន​តម្រេក​ដោយក្តី​តណ្ហា​ នាំ​យក​ស្រី​ក្មេង​មក​ធ្វើ​ភរិយា ហេតុ​នេះទៅ​ជា​ នាំឲ្យ​វិនាស»។ ផ្សេងពី​នេះ ក្នុង​ភាសិត​គតិលោក ក៏បាន​លើក​ឡើង​ផងដែរថា «​ពន្លឺត្រជាក់​នៃ​ព្រះ​ច័ន្ទ​មិនជា​ទីពេញ​ចិត្ត​នៃមនុស្សរងា ពន្លឺ​ក្តៅនៃ​ព្រះអាទិត្យ​ក៏​​មិនជា​ទី​ពេញ​ចិត្ត​នៃ​មនុស្សក្តៅក្រហល់ក្រហាយ យ៉ាងណា​ម៉ិញ បុរស​ដែល​មាន​វ័យចាស់​គ្រាំគ្រា ទ្រុឌទ្រោម ក៏​មិន​ជា​ទីពេញចិត្ត​នៃ​នារី​ក្មេង​ ដូច​គ្នា​ដែរ​»។

            ប៉ុន្តែ​ក្នុង​ប្រការ​នេះ តាម​សេចក្តីអត្ថាធិប្បាយ​នៃគម្ពីរ​វិនាស​១២​ប្រការ​នោះ​បាន​លើក​ឡើង​ផងដែរថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​​ការ​សម្រេច​ចិត្ត​បែប​នេះ​សុទ្ធ​តែ​ជា​រឿង​មិន​ល្អ​ទាំង​អស់​នោះ​ឡើយ ប្រសិន​បើ​គូ​ស្នេហ៍​ទាំង​ពី​រគឺ​ ​ជា​មនុស្ស​មាន​ចិត្ត​ស្មោះ​ ​​​និង ចេះ​សណ្តោស​ចំពោះ​គ្នា​​​ ពិត​ប្រាកដ​មែន​ នោះ​ពួក​គេ​នឹង​មាន​សុភមង្គល​អស់​មួយ​ជីវិត​។ មាន​ឧទាហរណ៍​​​ច្រើន​ណាស់​​ដែល​បាន​​​​​ឆ្លុះ​បញ្ចាំង និង​ទូន្មាន​​មនុស្ស​ជំនាន់​ក្រោយ​​ឲ្យ​ចេះ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​គូ​កំណាន់​ខុស​វ័យ​គ្នា​នេះ ។

            ប៉ុន្តែ​ទស្សនៈ​មនុស្ស​ជំនាន់ថ្មី​លើ​ចំនុច​នេះ​ក៏​​​បាន​លើក​ឡើង​ផង​ដែរ​​ថា «អាយុ​​គ្រាន់តែជា​តូរលេខ​ប៉ុណ្ណោះ ស្នេហា​មិនប្រកាន់អាយុ​នោះទេ​»​។