សម្រស់ និង​អត្តចរិត​ សម្រាប់​បុរស​មានប្រាជ្ញា

សម្រស់ និង​អត្តចរិត​ សម្រាប់​បុរស​មានប្រាជ្ញា

និយាយ​រួម និង​ដោយពិតទៅ រូបសម្ភស្ស​ស្អាត​ សម្រាប់​បុរស​គឺ​គ្រាន់តែជាទ្រនាប់ ឬ​គ្រាន់​តែ​ជា​បង្អែម​មួយ​ចាន​ក្រោយ​អាហារ​តែ​​ប៉ុណ្ណោះ​ ព្រោះ​នៅទីបំផុត​​បុរស​​​ទាំង​ឡាយ​​នៅតែ​ជ្រើសរើស​នារី​ដែល​មានសមត្ថភាព​ ចេះគ្រប់គ្រង​ផ្ទះ​និង​គ្រួសារ​ ឬ​សេដ្ឋ​កិច្ច​ និង​មានអត្តចរិត​ថ្លៃថ្នូរ មិនមើល​ងាយ​គេ​ឯង និង​គ្រួសារ​គេ​ មក​ធ្វើជា​ប្រពន្ធស្រប​ច្បាប់ដដែល​ តែ​បើ​​​បាន​ជាមាន​ទាំង​​អត្តចរិត​ល្អ និង​ថែមទាំង​ស្រស់​ស្អាត​ទៀត​ផង​​នោះ គឺ​ច្បាស់ជា​គេ​ងប់​ ជាប់​ ​ងាប់​ក្រោម​កន្ទុយ​ក្បិន([1])​មិន​ខាន​… នេះ​ជាការពិត​!

            ព្រះពុទ្ធ​ជា​ម្ចាស់​ ត្រាស់សំដែងថា «សូម​តំកល់​ខ្លួន​ឲ្យ​ស្មើ​តាម​​អ្វី​ដែល​អ្នក​មាន» មានន័យថា កុំ​ស្រវ៉ា​ចាប់យក​របស់​ដែល​ខ្លួន​ឯង​គ្មានលទ្ធភាព​នឹងចាប់​យក ព្រោះ​វា​បានវិញ​តែ​ការ​ការ​កើត​ទុក្ខ​ មិន​សុខ​ចិត្ត​​តែប៉ុណ្ណោះ​។

ម្នាល​នារី​ៗ​ស្អាត​ៗ​ទាំងឡាយ បុរស​ល្អ​មិនមែន​សម្រាប់​នារី​ស្អាត​​តែ​សំបក​ក្រៅ​ទេ ព្រោះ​បុរស​ល្អ​ គឺ​ជា​រតនសម្បត្តិ​សម្រាប់​នារី​ៗ​គ្រប់​រូប​ ដូច្នេះ​បើ​សិន​ជា​ចង់​បាន​បុរស​ល្អ​មក​ជា​របស់​ខ្លួន ចូរ​សួរ​ខ្លួនឯង ​មើល​ខ្លួន​ឯង​សិនថា តើ​ខ្លួនឯង​ពិតជាសក្តិ​សម​ និង​បុរស​ល្អ​​ទាំង​នោះ​ដែរឬ​ទេ? ហើយ​តើ​ បុរស​ល្អ​ទាំង​នោះ គេ​នឹង​សំលឹង​មើល​តែ​រូប​សម្បត្តិ​របស់​នាង​តែ​ម្យ៉ាង​ទេ​មែនទេ?

            ចូរចងចាំពាក្យខ្ញុំចុះ​ រូបសម្ភស្សស្អាត​ទុក​គ្រាន់កំដរ មានអត្តចរិតល្អ​ទុក​ជា​គូគ្រង​ បើ​សិន​ជា​ល្អ ​ហើយថែម​​​ស្អាត​ផង ងាប់​ក្នុង​បង្គង​ល្អ​ងដោយ​ពិត។


[1] ងាប់ក្រោម​កន្ទុយ​ក្បិន​ សំដោះ​ដល់​ការ​ស្រលាញ់ងប់​ ទៅណា​មិនកើត ធ្វើអ្វីមិនបាន​