គឺ​ព្រោះ​តែ​ការ​ស្រលាញ់

គឺ​ព្រោះ​តែ​ការ​ស្រលាញ់

ហេតុ​អ្វី​ មនុស្ស​ខិត​ខំ​លីសែង ទូលរែក មិនខ្លាចក្តៅ​រងា​? គឺ​ព្រោះ​តែ​ការ​ស្រលាញ់​ ហេតុ​អ្វី​មនុស្ស​ត្រូវ​កាប់​សម្លាប់​គ្នា​ កេង​ប្រវ័ញ្ច​ បោក​បញ្ឆោត​ គេចវេស​ និង​បង្ករសង្គ្រាម​? គឺព្រោះ​តែ​ការ​ស្រលាញ់​។

ការ​ស្រលាញ់​ត្រូវ​បាន​ចាត់ទុក​ជា​សភាវៈ​ល្អ ប៉ុន្តែ​ការ​ស្រលាញ់​មិន​អាច​បញ្ចប់​បញ្ហា​ជីវិត​បាន​ទេ ការ​លះបង់ការ​ស្រលាញ់​ជាប់ស្អិត និងការ​ស្អប់ ការ​ចង​​គំនុំ​គុំ​គួន​​ ទើប​ជា​វិធី​ទៅ​កាន់​និព្វានសុខ​ នេះ​បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា​។

សរុបមក​ សេចក្តីសុខ និងទុក្ខ​គ្រប់បែបយ៉ាង​គឺ​កើត​ចេញពី​​​ទង្វើ​របស់​មនុស្ស​​ មាន​ទង្វើនៃ​ការ​ស្រលាញ់​ ការស្អប់​ជាដើម​។ ព្រះពុទ្ធ​បាន​ស្វែងយល់ពី​ផល​វិបាក​នៃ​សេចក្តីសុខ​ និងទុក្ខ​ដែលកើត​ចេញពី​របស់អស់ទាំងនេះ (កាមរាគៈ​) ទើប​ទ្រង់​ព្រម​លះបង់​ចោល​ទាំងអស់​ ដើម្បី​ស្វែងរក​និព្វាន​សុខ​ ដែលជា​សេចក្តីសុខ​អមតៈ​។