រឿងស្រី​ៗ​និយាយ​គ្នា ដែល​ប្រុស​ៗ​មិន​ធ្លាប់​បាន​លឺ​

រឿងស្រី​ៗ​និយាយ​គ្នា ដែល​ប្រុស​ៗ​មិន​ធ្លាប់​បាន​លឺ​

មាន​រឿង​មួយ​ចំនួន​របស់​មនុស្ស​ស្រី ទោះ​ចំណាយពេលមួយជីវិត​នៅ​ជាមួយ​គ្នា​ក៏ដោយ ក៏​ប្រុស​ៗ​មិន​បាន​ដឹងដែរ​ តើ​មែនទេ? ជាការ​ពិត​ណាស់ បុរសៗ​តែង​ប្រាថ្នា​ចង់ដឹង​ថា តើ​នៅពេល​ជួប​ជុំ​ ​នារី​ៗ​ ជាពិសេស​នារីដែលខ្លួន​ស្រលាញ់​កំពុង​ធ្វើអ្វី​ និយាយ​អ្វី? ប៉ុន្តែ​រឿង​នេះ ទំនង​ជា​ពិបាក​ដឹង​បន្តិច​ហើយ​។

ប៉ុន្តែជាចៃដន្យ ខ្ញុំ​បាន​លឺ​រឿង​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​គ្នា​មិន​អោយ​បុរសៗ​បាន​លឺ​ ដែល​រឿង​ទាំងនោះ​មាន​..៖

១. ទំនាក់ទនង
មិនថា​ពួកនាង​ចង់បានអ្វី មិន​ចង់បានអ្វី ចង់បានអ្នកណា មិន​ចង់បានអ្នក​ណា ចង់រាប់អានអ្នក មិន​ចង់រាប់អាន​អ្នក​ រឿងនេះ​ជា​ប្រធាន​បទ​ដំបូង​ដែល​នារី​ៗ​ជាច្រើន​ចាប់​ផ្តើម​វា​ឡើង​នៅ​ពេល​ជួប​ជុំ​គ្នា​ម្តង​ៗ ជាពិសេស​ពេល​​និយាយ​ទូរស័ព្ទនៅ​ពេលយប់​។

២. និយាយដើមគ្នាឯង និយាយដើមគ្រូ និយាយដើមមេ
ដូចជា​លេងសើចបន្តិច តែវាជាការពិតណាស់ នារីៗ​ជាច្រើន​ពេលជុំគ្នា​ម្តង​ៗ ប្រធានបទ​ដែល​ពួកនាង​តែង​តែទំលាក់សំលេង​អោយលឺតិចៗ​ពេល​និយាយគ្នា និង​សើច​ខ្លាំង​ៗ​ពេលចុង​បញ្ចប់​នោះ​ គឺគ្មាន​អ្វីក្រៅពី​និយាយដើម​គ្នា​ទៅវិញទៅមកទេ។ ច្រើនជាង​នេះ បើ​សិនជា​ពួក​នាងកំពុង​រៀន គឺច្បាស់ជានិយាយដើមគ្រូ បើ​កំពុងធ្វើការ​គឺច្បាស់ជានិយាយដើម​មេ​.. ចឹង​មែនអត់?

៣. និយាយពីរូបរាង ម៉ូដសក់
មិត្តភក្តិខ្លះ​ត្អូញត្អែរថា ខ្ញុំឡើងគីឡូណាស់ឥឡូវនេះ ខ្ញុំមិនចង់ចេញទៅណា​ទៀត​ទេ ឯអ្នកខ្លះទៀត​ថា ខ្ញុំ​ចង់​បាន​សាច់​ជាងហ្នឹង ចង់មានរាង​ប្រហែល​តារា​ម្នាក់នោះ ចង់​បាន​សក់​ស្អាត​ដូច​ម្នាក់នេះ​… ព្រោះ​នេះគឺជា​អ្វីដែលមិត្តភក្តិនារីៗ​តែងនិយាយគ្នា​។

៤. និយាយពីរឿងបុរស​ក្នុងសុបិន
នែឯង! អាប៉ិ​ម្នាក់នោះណា ថា​រាងសង្ហារ ហើយសែនសង្ហារ ខ្ពស់ក៏ខ្ពស់​ ស្អាត​ក៏ស្អាត គ្រាន់តែឃើញ​ភ្លាម​គ្នាបាក់​ចិត្ត​តែម្តង​។ មិនមែនជា​ការ​ប្រឌិតទេ តែ​ជាការពិត នារីៗ​ជាច្រើន​ពេលដែលជួបជុំ​ហើយ តែងលើក​យក​ប្រធានបទបុរសៗ​ក្នុងសុបិន​របស់​ខ្លួន​មក​និយាយប្រាប់គ្នា​។ ចំនុច​នេះមិនសូវខុសគ្នា​ជាមួយ​ប្រុស​ៗ​ប៉ុន្មានទេ។

៥. ទំនាក់ទំនងក្នុងគ្រួសារ
រឿងគ្រួសារ​ជារឿង​សំងាត់​របស់បុគ្គល​ម្នាក់ៗ ប៉ុន្តែសម្រាប់មិត្តភក្តិជិតស្និទ្ធ មិនថា​ពេលណា ទីណា កំពុងគេង កំពុងងូតទឹក កំពុងញ៉ាំបាយ នារីៗ​តែង​លើក​យក​រឿង​ទំនាក់ទំនង​ក្នុង​គ្រួសារ​មក​រាយរាប់​ប្រាប់​គ្នា​។ ចឹងមែនអត?

៦. និយាយពីលក្ខណៈផ្សេង​ៗ​របស់មនុស្ស​ប្រុស​
នែ! ម្នាក់នោះ​ណា សង្ហារណាស់ សក់គេឡើងឡូយ…. ម្នាក់នុះវិញឡើងយ៉ាប់។ ជាការពិត ទ្រង់ទ្រាយរបស់បុរស​ៗ​ត្រូវ​បាន​នារី​ៗ​​យក​មកធ្វើជាប្រធាន​បទ​សម្រាប់​ពិភាក្សា​ស្ទើ​តែរៀងរាល់​ការ​ណាត់ជួបម្តង​ៗ …

៧. និយាយរឿង​គ្រឿងសំអាង
ជាការពិតណាស់ គ្រឿងសំអាង​គឺជាវត្ថុ​ប្រចាំ​របស់នារីៗ ដូច្នេះ​ពួក​នាង​នឹង​មិន​ចោល​ទេ ការ​សាក​សួរគ្នា​អំពី​ផលិត​ផល​ដែល​ពួក​គេ​កំពុង​ប្រើ ជាពិសេស​គឺរឿងតំលៃ​តែម្តង.. មែនទេ?

នៅមានជាច្រើន​ទៀត​ដែល​ខ្ញុំ​ស្តាប់​លឺ​មិន​ច្បាស់ តែចង់អោយ​នារី​ៗ​បញ្ចេញ់យោបល់​ បើសិនជា​ចង់តវ៉ា អាច​តវ៉ាបាន​!