យុទ្ធសាស្ត្រដឹកនាំ គឺជាវិធីសាស្រ្តគ្រប់គ្រង ដឹកនាំ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ យុទ្ធសាស្ត្រដឹកនាំត្រូវធ្វើឡើងដោយមានវត្ថុបំណង។ មិនមានការបង្កើតយុទ្ធសាស្ត្រដែលជោគជ័យណាមួយ ដែលអាចកើតឡើងទៅបាន ដោយមិនមានគោលបំណងច្បាស់លាស់នោះឡើយ ។
ជាការពិតណាស់ នៅពេលមានគោលបំណង ឬវត្ថុបំណងច្បាស់លាស់ នោះអ្នកដឹកនាំនឹងមានទុនដើម្បីកំណត់ចក្ខុវិស័យ ទស្សនៈវិស័យ គោលដៅ និងឈានដល់ការធ្វើគំរោងសកម្មភាពដើម្បីឈានទៅដល់ការសម្រេចបំណងនោះ។
តើត្រូវកំណត់នូវវត្ថុបំណងតាមរបៀបណា? ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីជាគន្លឹះក្នុងកាបង្កើតនូវវត្ថុបំណង៖
- កំណត់អោយបាននៅការរំពឹងទុកសម្រាប់ថ្ងៃអនាគត
- កំណត់អោយបាននៅការរំពឹងទុករបស់ភាគីពាក់ព័ន្ធ ឧទាហរណ៍ សម្រាប់ស្ថាប័ន តើក្រុមប្រឹក្សាស្ថាប័នចង់បានបែបណា សម្រាប់ម្ចាស់អាជីវកម្ម បុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ អ្នកផ្តល់កម្ចី សង្គម រដ្ឋាភិបាល…?
- ស្គាល់ច្បាស់នូវធនធាន និងកែខៃធនធានអោយកាន់តែមានសក្តានុពល
- រក្សាអោយបាននូវក្រមសីលធម៌និងការទទួលខុសត្រូវខ្ពស់
ការដឹកនាំដែលទៅមុខចាំបាច់ត្រូវមានវត្ថុបំណង។ វាប្រៀបបាននឹងភ្នែករបស់យើង តើអ្នកនឹងដើរដល់គោលដៅបានដោយរបៀបណាបើភ្នែករបស់អ្នកងងឹត?