ហេតុ​អ្វី​លទ្ធផល​គឺជា​រឿង​សំខាន់?

ហេតុ​អ្វី​លទ្ធផល​គឺជា​រឿង​សំខាន់?

ជា​ការ​ពិត លទ្ធផល មិន​សំខាន់​ទេ ពីព្រោះ​​វា​ត្រូវ​បាន​គេរំពឹង​ទុក​រួច​ទៅ​ហើយ​តាំង​ពី​ពេល​គេ​​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​ អ្វីដែល​សំខាន់​គឺ ការ​ព្រម​ទទួល​យក​លទ្ធផល ព្រោះ​វា​ទើប​ជា​អ្វី​ដែល​អាច​កំណត់​ថា​ ​ប្រតិបត្តិករ​ អាច​បន្ត​ដំណើរ​ទៅមុខ​បាន​ទៀត ឬ​ក៏​ត្រូវ​ឈប់​ត្រឹម​ហ្នឹង​រួច​បោះបង់​​អ្វី​ៗ​​ទាំង​អស់​ចោល ឬ​ត្រឡប់​ទៅ​សិក្សា​ជាថ្មី​​។

ជាទូទៅ គ្មាន​ការ​រំពឹង​ទុក​ណា​ ដែល​នឹង​អាច​ទទួល​បានផល​​ពេញ​បរិបូរ​​​តាម​ផែនការ​​នោះ​ទេ មិន​ថា​កិច្ច​ការ​តូច​តាចឬ​ធំដុំ ឬ​សូម្បី​ដល់​ថ្នាក់​​​កិច្ច​ការ​ដឹក​នាំ​សហ​គ្រាស​ ឬ​ក្រុម​ហ៊ុន​ធំ​ៗ​​​ ដែល​​ប្រតិបត្តិករ ​សុទ្ធ​តែជា​កំពូល​មនុស្ស​ដែល​មាន​សមត្ថ​ភាព​អាច​​វាយ​តម្លៃ​ និង​ប៉ាន់​​ស្មាន​​​លទ្ធ​ផល​​​ទុក​មុន​តាម​​បែប​វិទ្យាសាស្រ្ត​​​ក៏ដោយ​។

វា​ជា​ច្បាប់​ធម្ម​ជាតិ​ទោះ​ជា​អ្នក​ពូកែ​គូស​វាស​យ៉ាង​ណា ក៏​មិន​អាច​បញ្ចប់​​ទៅ​ដោយ​ភាព​ឥត​ខ្ចោះ​បាន​ដែរ ពី​ព្រោះ​​…​

Ocean Sand, Bahamas

អ្វីដែល​អ្នក​ហៅថា ឥត​ខ្ចោះ នោះ គឺព្រោះ​តែ​​អ្នក​ព្រម​ទទួល​យក​តម្លៃ​​ចុង​ក្រោយ​របស់​​វា​តែប៉ុណ្ណោះ​។​

ដកស្រង់ពីសៀវភៅ ជំនួញសុចរិត ដោយ ច្រឹង សម្បត្តិ