ហេតុអ្វី​កំលាំង​ស្នេហា​របស់​អ្នក​ចុះ​ខ្សោយ​?

ហេតុអ្វី​កំលាំង​ស្នេហា​របស់​អ្នក​ចុះ​ខ្សោយ​?

បទពិសោធន៍​មនុស្ស​គ្រប់​រួប​ ពេល​ស្រលាញ់​គ្នា​​ដំបូង មាន​រស់​ជាតិ​ផ្អែម​ល្ហែម សុខ​ស្រួល ស្រស់​ស្រាយ​ ក្នុង​ចិត្ត​ជា​ពន់​ពេក ប៉ុន្តែ​បន្តិច​ក្រោយ​មក​អារម្មណ៍​​ទាំង​នោះ​ក៏​ចាប់​ផ្តើម​បាត់បង់​បន្តិច​ម្តង​ៗ​ រហូត​អ្នក​ខ្លះ​បាត់​អស់រលីង​តែ​ម្តង ដោយ​សូម្បី​តែ​ឧិកាស​ស្រោច​ស្រង់​ក៏​គ្មាន​ដែរ​ តើ​ដោយ​ព្រោះ​តែ​ហេតុ​អ្វី?

ស្រលាញ់​គ្នា​ដំបូង មនុស្ស​ពី​រនាក់​ប្រៀប​ដូចជា​អង្កត់​អុស ឬដុំ​ធ្យូង​ដែល​ស្ងួត​ល្អ ទៅ​ប៉ះ​និង​ភ្លើង​ គឺ​សេចក្តីស្នេហា។ គ្រាន់​តែ​ប៉ះ​ភ្លាម​ក៏ចាប់​ផ្តើម​ឆេះសន្ធោរសន្ធៅ​ មាន​អណ្តាត​ភ្លើង​ពណ៌មាស​ និង​មាន​កំដៅ​ដ៏សែន​ក្តៅ​ ពីព្រោះ​អុស​រឺ​ដុំ​ធ្យូងថ្មី​នោះ កំពុង​ពេញដោយ​អុក​ស៊ីសែន​ ដែល​បង្កើត​ចំឆេះ​បាន​ល្អះ ប៉ុន្តែ​ពេលឆេះ​យូរ​បន្តិច​ទៅ អុកស៊ីសែន​ក៏​ចាប់ផ្តើម​អស់​ អណ្តាត​ភ្លើង​ក៏ចាប់​ផ្តើម​ថយ​ ភ្លើង​ក៏​ចាប់​ផ្តើម​រលត់​ ថា​បើ​គេ​មិន​បន្ថែម​អង្កត់អុស ឬ​ដុំ​ធ្យូង​ថែម​ទេ វានឹង​រល់ត​ក្លាយ​ទៅ​ជា​ផេះផង់​យ៉ាងណា សេចក្តីស្នេហា​របស់​មនុស្ស​ក៏​យ៉ាង​នោះ​ដែរ​ ថា​បើ​គេ​មិន​បាន​បង្កាត់​ភ្លើង​ស្នេហា​ហើយ គេត្រូវ​ថែភ្លើង​នោះ​អោយ​ឆេះ​ងុំ​ គង់វង្ស​ ដោយ​ការ​បន្ថែម​អុស ឬ​ធ្យូង​ថ្មី​ៗ​ ពោលគឺ​​បង្កើត​អោយ​មាន​ការ​ចងចាំថ្មី​​ៗ​ថែម​ទៀត​អោយ​បាន​ច្រើន ពេល​នោះ​ទើប​ភ្លើង​គឺ​សេចក្តី​ស្នេហា​នោះ​មិនរលត់ ឬមិនងាយ​នឹងរលត់​ មិន​ចុះ​ខ្សោយ​។

ប៉ុន្តែហេតុ​ផលមួយទៀត បើសិន​ជា​អ្នក​ព្យាយាម​ថែម​ដុំ​អុស​ ឬ​ធ្យូង​ដែល​សើម​ដោយ​ទឹក ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ឆេះ វាក៏នឹងអាចធ្វើអោយ​ភ្លើង​នោះរលត់​ និង​រំខាន​អ្នក​អោយ​បង្ករ​ ឬបង្កាត់​សារ​ជាថ្មិ​ដែរ យ៉ាងណា​ម៉ិញ សេចក្តីស្នេហា គឺត្រូវ​ការ​ភាពត្រជាក់ ការចងចាំដ៏មានន័យ​ ដើម្បីរក្សា​ចង្ក្រាន​វា​អោយ​ក្តៅ បើសិន​ជា​អ្នក​ព្យាយាម​នាំយក​រឿង​​ក្តៅក្រហាយ ការចងចាំដែល​ដូច​ជា​សត្វ​ដង្កូវ​​កំពុង​ចុះ​ផ្លែឈើ​ ពេល​នោះ​ចង្ក្រាន​គឺសេចក្តីស្នេហា​របស់​អ្នក​ក៏ថមថយ​កំដៅទៅ​តាមហ្នឹងដែរ​។

ជាចុងក្រោយ ដើម្បី​អោយ​សេចក្តីស្នេហា​របស់​អ្នក​​នៅ​មាន​កំលាំង​ និងមានកំដៅ​ជាប់​ជានិច្ច អ្នក​ត្រូវ​តែជា​មើលថែ​វា​អោយបាន​ដិតដល់​ ដោយ​ការ​បង្កើត​អនុស្សាវរីយ៍រួម​គ្នា​ថ្មីៗ ការ​លះបង់​ពេល​វេលា​អោយ​គ្នា​ទៅវិញ​ទៅ​មក​អោយ​បាន​គ្រប់​គ្រាន់​ និង​កា​រជួយ​យក​អាសារ​គ្នា។

ដូច​អ្នក​ដឹង​ហើយថា ស្នេហា​ដែលជារឹងមាំ​​ព្រោះ​កើត​ចេញ​ពី​ចំនុច​២គឺ បុព្វេសន្និវាស និង​ឧបការៈ​​បច្ចុប្បន្ន​ ពោ​ល​គឺ​ការ​ទំនុកបំរុង​គ្នា​ទៅវិញ​ទៅ​មក​​ហ្នឹង​ឯង​។ សូម​ជូនពរ​អ្នក​អោយ​មាន​សេចក្តីសុខ​ជា​និច្ច​និរន្តន៍៕