សិល្បៈ​​នៃ​ការ​ថើប​របស់បុរស ធ្វើ​ឲ្យ​ដៃគូនារី​ស្កប់​ស្កល់​

សិល្បៈ​​នៃ​ការ​ថើប​របស់បុរស ធ្វើ​ឲ្យ​ដៃគូនារី​ស្កប់​ស្កល់​

ការ​ថើប​គឺ​ជា​ការ​ផ្សា​ភ្ជាប់​សញ្ចេតនញ្ញាណ​រវាង​មនុស្ស​ពីរ​នាក់​អោយ​កាន់​តែ​ជិត​ស្និទ្ធ។ ការ​ថើប​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ប្រភេទ និង​តាមលក្ខខ័ណ្ឌ​ប្រពៃ​ណីរបស់​ជាតិ​សាសន៍​​នីមួយ​ៗ ប៉ុន្តែ​ការ​ថើប​​គូស្នេហ៍​ មាន​គូសង្សារ ប្តី​ប្រពន្ធ គឺជា​អារម្មណ៍​​ត្រេក​ត្រអាល​ក្នុង​ផ្លូវ​ស្នេហា និង​ការ​រួម​ភេទ​ ចឹង​តើ​ភាគី​បុរស​គួរ​ធ្វើ​បែប​ណា​ដើម្បី​កុំ​អោយដៃគូនារី​របស់​ខ្លួន​​មាន​អារម្មណ៍​ធុញ​​ទ្រាន់​ក្នុង​ការ​ថើប​ជាមួយ​អ្នក​?

សូម​អាន​ផងដែរ៖ តំលៃនៃការ​ថើប​របស់នារីៗ តើ​ថើប​បែប​ណា​ទើប​បុរស​ចង​ចាំ​ក្នុងចិត្ត​រហូត?

ថ្ងៃនេះ​ សិរីសួស្តី ​សូម​ធ្វើ​​ការ​ចង​ក្រង​នូវ​ចំនុច​ពិសេស​ៗ​មួយ​ចំនួន​​សម្រាប់​បុរស​ៗ​ ពេល​ដែល​ថើប​ដៃគូស្នេហា​របស់​ខ្លួន​។ ក្នុង​នោះ រឿង​ដែល​សំខាន់​ជាង​គេ​បង្អស់​គឺ​ការ​សំអាត​ខ្លួន សំអាត​មាត់​ និង​ប្រើ​កំលាំង​ដោយ​ការ​ថ្នាក់ថ្នម​ ប៉ុន្តែ​ក៏​មាន​ដៃគូនារី​ខ្លះ​ផាត់ចោល​រឿង​ទាំងអស់នេះ​ដែរ​ ដូច្នេះ​មាន​វិធី​៣​ផ្សេង​ទៀត​ដែល​បុរស​ត្រូវ​តែ​ជៀសវាង​ពេលកំពុងថើប​គ្នា​…៖

  1. កុំ​គិត​រឿង​ផ្សេង ឬ​អ្នក​ផ្សេង​ ឬ​ប្រាប់​ពី​អ្នក​ផ្សេង​មុន​ពេល​ថើប​​៖ ជា​ការ​ពិត​ណាស់ អ្នក​ត្រូវ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​តែ​លើ​នាង​ម្នាក់​ប៉ុណ្ណោះ មិន​គួរ​រំលឹក​ប្រាប់នាង ឬ​គិត​ដោយ​ខ្លួន​អ្នក​ អំពីរឿង​អ្នក​ផ្សង​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​អោយ​អារម្មណ៍​​ពុះ​កញ្ជ្រោល​​ថយ​ចុះ ឬ​បាត់​បង់​អារម្មណ៍​​តែម្តង​ក៏​មាន​។ ការ​ថើប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ គឺ​ស្មើ​និង​ការ​ជួយ​ដុត​រោល​អារម្មណ៍​ពុះ​កញ្ជ្រោល​របស់​នាង​ដែរ​។
     
  2. កុំ​ប្រើ​កំលាំង​សង្កត់​ខ្លាំង​ៗ​៖ អ្នកជា​បុរស​ត្រូវ​គេ​ដឹងថា​មានកំលាំង​ខ្លាំង​ជាង​នារី ដូច្នេះ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នៅ​ពេល​ថើប​មាត់​ ដងខ្លួន ឬ​​កន្លែង​សំខាន់​ណា​មួយ ចូរ​អ្នក​កុំ​ប្រើ​កំលាំង​របស់អ្នក​សង្កត់​នាង​ខ្លាំង​ៗ​ ដូចជា​សង្កត់ដើមទ្រូង សង្កត់​ក្បាល​ពោះ សង្កត់ស្មា សង្កត់​ក្បាល​ជា​ដើម ព្រោះ​ការ​ធ្វើ​បែប​នេះ​វាងាយ​នឹង​ធ្វើ​អោយ​អារម្មណ៍​ដៃ​គូ​របស់​អ្នក​ធ្លាក់ចុះ ដោយការ​ឈឺចាប់​ ឬ​​នាង​អាច​គិតថា​អ្នក​ជា​មនុស្ស​មាន​តណ្ហា​កំរោលចូល​ នឹង​ធ្វើ​អោយ​នាង​ខ្លាច​អ្នក​នៅពេល​ក្រោយ​។
     
  3. កុំ​ថើប​គ្រាន់​តែ​សម្រាប់​លេង​សើច​៖ ជារឿង​ពិត ការ​លេង​សើច​សំខាន់​ណាស់​ក្នុង​ជីវិត ប៉ុន្តែ​ការ​លេង​សើច​ដោយ​ការ​ថើប​គូស្នេហ៍​ធ្វើ​អោយ​មាន​អារម្មណ៍​​ពុះ​កញ្ជ្រោល ហើយ​អ្នក​បែ​ជា​ងាក​មក​សើច​លេង​សប្បាយ ឬ​​ឈប់រវីរវល់​និង​នាង​ដោយគិត​ថា គ្រាន់តែ​ជា​ការថើប​លេង​ៗ​ នោះ​អ្នក​ពិត​ជា​ខុស​ហើយ​។ សូម​ចងចាំថា បើ​អ្នក​មិន​ច្បាស់​លាស់​ថា​ត្រូវ​បង្កើត​ភ្លើង​ស្នេហ៍​ក្តៅរោលរាល​ជាមួយ​នាង​ទេ អ្នក​កុំ​បង្កាត់​វា​អី តែ​បើ​អ្នក​បង្កាត់​វា​អោយឆេះ​ហើយ អ្នក​ត្រូវ​តែ​ពន្លត់​វិញ​ដែរ ប៉ុន្តែការ​ពន្លត់​ភ្លើង​ស្នេហ៍​រោលរាល មិន​អាច​យក​ការ​មិន​រវីរវល់ ឬ​ការ​ដើរ​ចេញ ឬ​ការ​បញ្ឈប់សកម្ម​ភាព​មក​ពន្លត់នោះទេ វាត្រូវ​តែ​ពន្លត់​ដោយ​ភ្លើង​រោល​រាល​វិញ​ដូច​គ្នា​។

ជាការ​ដាស់តឿន ការ​ថើប​ក្នុងលក្ខណៈស្នេហា ទាមទារ​អោយ​មាន​ការ​ព្រមព្រៀង​ទាំង​ពីរនាក់​ ពុំ​នោះ​ទេ ការ​ថើប​នោះ​នឹង​ក្លាយ​ជា​រឿង​ដ៏​សែន​សោក​សៅ​មួយ​ក្នុងឆាកជីវិត​ពុំ​ខាន​។ ម្យ៉ាង​ទៀត​ បើ​អ្នក​គិត​ថា អ្នក​បាន​ធ្វើ​បំពាន​លក្ខខ័ណ្ឌ​ទាំង​៣​ខាង​លើ​ហើយ សូម​ចាប់ផ្តើម​កែប្រែ​ពីពេលនេះ​ទៅ ពេលនោះ​អ្នក​នឹង​ដឹងថា អារម្មណ៍ស្នេហ៍​ពិត​ប្រាកដ​ដែលទទួល​បាន​ពី​ដៃគូនារី​របស់​អ្នក​នោះ​យ៉ាង​ណា​ហើយ។