តើ​ភរិយា​គឺជា​អ្វី​ៗ​គ្រប់​យ៉ាង​របស់​អ្នក​មាន​ទេ?

តើ​ភរិយា​គឺជា​អ្វី​ៗ​គ្រប់​យ៉ាង​របស់​អ្នក​មាន​ទេ?

សំនួរ ដែល​បុរស​ខ្លួនឯង​ពិបាក​នឹង​ឆ្លើយ​ គឺថា «តើ​ភរិយា​របស់អ្នក​គឺជាអ្វីៗ​គ្រប់​យ៉ាង​របស់អ្នកមែនទេ?»។ បុរស​ខ្លះ​ ឆ្លើ​យ​យល់ព្រម​ដោយ​មិន​ស្ទាក់ស្ទើ​ ប៉ុន្តែ​បុរស​មួយ​ចំនួន​ទៀត បែ​ជា​គិត​ និង​មិន​អាច​ឆ្លើយ​បាន​ ខណៈ​ចំលើយ​របស់​គេ​គឺត្រឹម​តែជា​ញញឹម​ដ៏​អៀន​ខ្មាស់មួយ​តែប៉ុណ្ណោះ​។ តើ​ពិតជាអញ្ចឹង​មែនទេ?

ប៉ុន្តែ​សូមរំលឹក​ទៅ​កាន់​ពេល​វេលា​ចាប់​ផ្តើម​របស់​អ្នក​ ជាមួយ​និ​ង​ភរិយា​របស់អ្នក​ នោះ​អ្នក​នឹងអាច​ឆ្លើយ​បាន​ដោយ​មិន​ស្ទាក់​ស្ទើ​។ បើសិនជាការរៀបការ​របស់​មិន​ត្រូវ​បាន​​ផ្សំ​ផ្គុំ​ដោយ​ចាស់ទុំ​ទេ អ្នក​នឹង​ដឹង​ថា ភរិយារបស់​អ្នក​មានចំនុច​អ្វី​ខ្លះ​ទើប​ជម្រុញ​ឲ្យ​អ្នក​សុំ​នាង​រៀប​ការ​។ វាអាច​ជាអ្វីៗ​គ្រប់​យ៉ាង​របស់អ្នក​នៅ​ពេល​នោះ..

ពេល​ខ្លះ​អ្នក​ជាបុរស​ពិត​ជាធ្លាប់គិតថា អ្នក​បាន​រៀបការ​ជាមួយ​នារី​ម្នាក់នេះ ​គឺពិតជា​រឿង​គួរ​អោយអស់សំណើច និងមិនគួរ​សោះ ប៉ុន្តែ​បើ​អ្នក​រំលឹក​ដល់​គ្រាដំបូង​ដែល​អ្នក​សម្រេច​ចិត្ត​ជ្រើសរើស​នាង​​ជា​ដៃគូជីវិត​ អ្នក​នឹង​យល់ថា អ្នក​បាន​​ព្រម​ទទួល​យក​​អ្វី​ៗ​គ្រប់យ៉ាង​ពីនាងរួច​​ហើយ ដែល​​ទាំង​នោះ​ មិន​ត្រឹម​តែ​ជា​ពេលវេលារីករាយ​ជាមួយ​នាង​នោះ​ទេ តែ​ក៏​ជា​ការ​ទទួល​យក​នូវ​ទម្លាប់​អាក្រក់ និង​ចំណូល​ចិត្ត​ដែល​ផ្ទុយស្រឡះ​​ពី​អ្នក​ផងដែរ​។ ដូច្នេះ​អ្នក​មិន​គួរ​បដិសេធ​មិនឆ្លើយ​នឹង​សំនួរ​នេះ​ទេ ព្រោះ​ភរិយា​របស់​គឺពិត​ជា​អ្វីៗ​គ្រប់យ៉ាង​របស់​អ្នក​នៅ​ពេលនេះមែន៕