គួរ​បន្ទោស​អ្នកណា ពេលរឿង​បរាជ័យ​មក​ដល់​?

គួរ​បន្ទោស​អ្នកណា ពេលរឿង​បរាជ័យ​មក​ដល់​?

មនុស្ស​ចូលចិត្ត​យក​ឆាក​ជីវិត​ខ្លួន​ឯង​មក​ធ្វើ​ជា​ដើម​ទុន​ ទាំង​ការ​រកស៊ី ស្នេហា និង​អាពាហ៍ពិពាហ៍។ នៅ​ពេល​ដែល​រឿងរ៉ាវ​ស្រាប់​តែ​ខក​បំណង​ គេ​ក៏​នាំ​គ្នា​បន្ទោស​ថា ហេតុ​អ្វី​ឆាក​ជីវិ​ត​នេះ​ ជួប​រឿង​បែប​ហ្នឹង​?

ពេល​ខ្លះ​គេ​បន្ទោស​ទៅ​លើ​ពេលវេលា និង​ស្ថានភាព​សង្គម​ ទើប​រុញ​ជីវិត​របស់​គេ​អោយ​ជួបរឿង​ខក​បំណង​ ប៉ុន្តែ​មាន​អ្នក​ប្រាជ្ញច្រើន​ណាស់​បាន​ស្វែង​យល់អំពី​រឿង​នេះ។ លោក​វិទូ​ទាំង​នោះ​យល់ដូច​ៗ​គ្នាថា​ មនុស្ស​ដែល​ចេះ​ប្រើប្រាស់ដើម​ទុន​ស្រប​តាម​ពេលវេលា ​និង​គោល​បំណង​បុគ្គល​ គឺ​ជា​​អ្នក​ឈ្នះ​រហូត​ ទោះ​ជា​ពេល​ខ្លះ​ជ័យ​ជំនះ​របស់​គេ​បាន​មកពី​គំនិត​ជិះ​ជាន់ កេងប្រវ័ញ្ច​ ឬ​​កាប់​សម្លាប់​ក៏ដោយ​។

អ្នក​អាច​ជោគ​ជ័យ​ទាំងពីរ​រឿង​ ទាំងរឿង​ល្អ និងរឿង​អាក្រក់​ ក៏ព្រោះ​តែ​អ្នក​ព្យាយាម​ដើម្បីសម្រេច​គោល​បំណង​ ប៉ុន្តែ​ជាលទ្ធផល​ អ្នក​ដែល​ជោគ​ជ័យ​ដោយ​ផ្លូវ​អបាយ នឹងទទួល​បាន​ការកាត់ក្តីផ្សេង ឯ​អ្នក​ដែល​ជោគជ័យ​ដោយ​ផ្លូវ​សុចរិត នឹងទទួល​កា​រ​កាត់ក្តីផ្សេង​។

សូម​ប្រើ​ប្រាស់​ពេលវេលា​ល្អ​ៗ​របស់​អ្នក​ដើម្បី​ធ្វើ​ជា​ដើម​ទុន​ កើត​ជា​មនុស្ស​ បានរស់​ជា​មនុស្ស​ អាច​មាន​ស្នេហា​​តាម​​បែប​មនុស្ស​ គឺជា​ផល​បុណ្យ​​អតីត​ជាតិ​របស់​អ្នក​ ដូច្នេះ​អ្នក​មិន​ត្រូវ​ប្រើប្រាស់​ផល​បុណ្យ​ទាំង​នោះ​ មក​សាង​អំពើ​បាប​​ផ្សេង​ៗ​​នោះ​ឡើយ។

Subscribe

Sign up for our newsletter and stay up to date

*