វិធី​ដាក់​ឈ្មោះ​កូន​តាម​ក្បួន​នាមសាស្ត្រ​ខ្មែរ​

វិធី​ដាក់​ឈ្មោះ​កូន​តាម​ក្បួន​នាមសាស្ត្រ​ខ្មែរ​

ឈ្មោះ​ គឺជា​សម្មតិ​នាម ដែល​ប្រើសម្រាប់សំគាល់វត្ថុ​ មនុស្ស​ សត្វ ទីកន្លែង ហើយ​វា​ក៏បង្ហាញពី​អត្តចរិត ទំនៀមទម្លាប់ វប្បធម៍​ សាសនា របស់​បុគ្គល​ និង​ជាតិ​សាសន៍​​មួយ​ផងដែរ​។

តាម​ក្បួន​នាម​សាស្រ្ត​ខ្មែរ ការ​ដាក់​ឈ្មោះ​មនុស្ស​ ត្រូវ​បាន​ចងក្រង​ជា​របៀប​បែប​បទ​ត្រឹមត្រូវ និង​បង្ហាញ​ពីព្រលឹង​យ៉ាងពិត​ប្រាកដ​ បើទោះ​ជា​អ្នក​ទៅ​ដល់​ទីណា ក៏គេស្គាល់អ្នកថា​ជាអ្នកណា​។ ទាំងនេះ​ជា​វិធី​ងាយៗ ក្នុងការ​ដាក់ឈ្មោះ​អោយ​កូនៗ​របស់​អ្នក​ តាមថ្ងៃកំណើត​ទាំង​៧។

នាមសាស្រ្ត​ទាំងនោះ​មាន​

១. ថ្ងៃ​ច័ន្ទ៖ ក ខ គ ឃ ង
     អ្នកអាចប្រើឈ្មោះដូចជា៖
     កល្យាណ ខេមរា  ខេមរី ខេមា គន្ធា ឃរណី ង៉ែត ង៉ុយ ង៉េន ងួន….

២. ថ្ងៃអង្គារ៖ ច ឆ ជ ឈ ញ
      អ្នកអាចប្រើឈ្មោះដូចជា៖
      ច័ន្ទ ចន្ទ្រា ចំណាន ចរណៃ ឆវី ឆវិន ឆពុំ ជនី ជននី ជីវ័ន ជីវ៉ា ឈាន
      ញាណ ញ៉ុក ញឹម….

៣. ថ្ងៃពុធ (ពេលថ្ងៃ)៖ ដ ថ ឍ ធ ណ
      អ្នកអាចប្រើឈ្មោះដូចជា៖
       ដានី ដេវីត ដារ៉ា (តារា) ដុំ ឌឹម ឌួង ណូរី ណូរ៉ា
      (ពេលយប់)៖ យ រ ល វ
      អ្នកអាចប្រើឈ្មោះដូចជា៖
      យស យានា យឹម យុវតី រិទ្ធី រីដា រីណា លាភ វណ្ណៈ វណ្ណនី វឌ្ឍនៈ វឌ្ឍនី

៤. ថ្ងៃព្រហស្បតិ៍៖ ប ផ ព ភ ម
     អ្នកអាចប្រើឈ្មោះដូចជា៖
     បូណ៌មី បូរ៉ា ផល្លា ផល្លី ផល្លិកា ពណ្ណរាយ ពន្លក ភក្តី មាណព មាណវី

៥. ថ្ងៃសុក្រ៖ ស ហ ឡ
     អ្នកអាចប្រើឈ្មោះដូចជា៖
     ហសកា សូរិយា សុរិន្ទ ហង្ស ហែម ឡុង ឡាយ ឡេង

៦. ថ្ងៃសៅរ៌៖ ត ថ ទ ធ ន
     អ្នកអាចប្រើឈ្មោះដូចជា៖
      តុលា តារា តរុណី តិណី ទេវី ទេវិន្ទ ទុំ ទាវ ធានី នរៈ នួន នារី

៧. ថ្ងៃអាទិត្យ៖ អ ឥ ឧ ឯ ឧិ
     អ្នកអាចប្រើឈ្មោះដូចជា៖
     អក្ខរា អច្ឆរា អន អឹម ឥសាន្ត ឧទ័យ ឯម ឯក

សូមបញ្ជាក់ថា ឈ្មោះដែល​មាន​ដូច​បានរៀបរាប់ខាងលើ​នេះ គឺគ្រាន់តែជា​ជាឈ្មោះឧទាហរណ៍ ប៉ុន្តែ​​​គាគ​ច្រើន​នៃ​ឈ្មោះទាំងអស់​ខាង​លើ​ សុទ្ធ​តែ​មាន​ន័យ អាចប្រើការបាន​ បើ​លោក​អ្នក​ពេញចិត្ត អាច​ជ្រើសរើស​ប្រើប្រាស់បាន​តាម​សេចក្តីត្រូវការ​​៕