​៩​យ៉ាង​ដើម្បីបង្ហាញ​ក្តីស្រលាញ់ ជាជាង​ការ​និយាយ​តែមាត់

​៩​យ៉ាង​ដើម្បីបង្ហាញ​ក្តីស្រលាញ់ ជាជាង​ការ​និយាយ​តែមាត់

ការពិត​ណាស់ សកម្មភាព​តូច​ៗ​ចំនួន​៩យ៉ាង​ ជួយ​បង្ហាញ​ពីសេចក្តីស្រលាញ់របស់​អ្នក​ចំពោះ​ដៃ​គូ​បាន​យ៉ាង​ល្អ​ជាង​ពាក្យ​ដែល​អ្នក​គ្រាន់​តែ​និយាយ​។ សូម​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជាមួយ​ស្នេហា​ដ៏ផ្អែម​ល្ហែម​ ក្រោយ​ពេល​ដែល​បាន​ដឹង​រឿង​ទាំង​៩នេះ​!

ពិតហើយ អ្នក​អាច​ប្រើប្រាស់វិធីផ្សេង​ៗ​ដើម្បី​បង្ហាញ​ក្តី​ស្រលាញ់​របស់អ្នក​ ដូចជា​ការ​ច្រៀង​ចំរៀង​ស្នេហា ការ​លេង​តន្ត្រី ការ​តែងកំណាព្យ និង​ការ​ញ៉ាំអាហារ​ដ៏រូមេនទិក​ជាមួយ​គ្នា ប៉ុន្តែ​សកម្ម​ភាព​ទាំងនោះ​ហាក់​ស៊ាំ​​និង​ភ្នែក​របស់​ដៃ​គូស្នេហា​របស់អ្នក​រួច​ទៅ​ហើយ​។ ចឹង​ចុងក្រោយ សូម​អនុវត្តន៌វិធីទាំង​៩នេះ…

  1. ព្យាយាម​អោយដៃគូរបស់អ្នកបានសម្រាក​ដោយធូរចិត្ត
  2. ធ្វើជា​អ្នកស្តាប់បង្គាប់
  3. កុំហាមឃាត់គាត់​ក្នុងការណាត់ជួបមិត្តភក្តិ រឺ​សាច់ញាតិ
  4. យកចិត្តទុកដាក់ និងរបស់ដែលគាត់ចូលចិត្ត
  5. ប្រើក្តីសុបិន្ត​ជាមួយគ្នា ដូចជាការរៀបគំរោង​ពេលអនាគត​ជាមួយគ្នា
  6. សរសើ​ដៃគូ​អ្នក​ដោយចិត្តស្មោះ
  7. ធ្វើខ្លួនអោយដូចជា​មិត្ត​ភក្តិជិតស្និទ្ធឹ​ពេលគាត់អផ្សុក ធ្វើខ្លួន​ជា​ម្តាយពេលគាត់ឈឺ ធ្វើខ្លួន​ជា​បងប្រុស/ស្រី ពេលគាត់​ងក់ងរ…
  8. ជួយរៀបចំអាហារពេលល្ងាច​ជាមួយគ្នា
  9. កុំឧស្សាហ៌ខឹងដោយសារកំហុសឆ្គងបន្តិចបន្តួច

មែនហើយ សិរីសួស្តី សូម​មិនធ្វើការបកស្រាយ​វែងឆ្ងាយ​នោះទេ សង្ឍឹម​ថាលោកអ្នកអាចស្វែង​យល់គ្រប់ចំណុច​សំខាន់​ទាំង​៩​ខាងលើ។ វាជាចំនុច​តូច ងាយធ្វើ ស្រួលចងចាំ តែ​វា​ផ្តល់​លទ្ធផល​ធំធេង​មិនអាចកាត់ថ្លៃ​បាន​សម្រាប់​ជីវិតគូ​។ សូមអោយ​គូស្នេហ៌ រស់​នៅជាសុខ​និងគ្នាតរៀងទៅ!