វិនាស​ទី​១១ គឺ​ព្រោះ​ការលើកតម្កើង​មនុស្ស​ខុស​

វិនាស​ទី​១១ គឺ​ព្រោះ​ការលើកតម្កើង​មនុស្ស​ខុស​

ពិត​ណាស់ ការ​សេពគប់​មិត្ត​ភក្តិ​ បើ​មិត្ត​ល្អនិង​នាំ​អោយ​យើង​ចំរើន​ បើ​មិន​ល្អ​នឹង​នាំអោយ​យើង​វិនាស​។ ក៏ដូច​ជា​​ការ​ជ្រើស​​រ់ើស​​ដៃគូ​ជីវិត​​ គឺ​សំខាន់​ជាង​ដៃគូ​មិត្ត​ភក្តិ​ទៅ​ទៀត ព្រោះ​យើង​ត្រូវ​ធ្វើដំណើរ​ឆ្លង​កាត់​រឿងរ៉ាវ​គ្រប់បែប​យ៉ាង​ជាមួយ​អ្នក​នោះ​ ចឹង​បើសិន​ជា​ជ្រើសរើស​ខុស នោះគឺ​ជា​សេចក្តីវិនាស​ដោយពិត​ប្រាកដ​។

ព្រះ​ពុទ្ធ​បាន​ប្រៀន​ប្រដៅ​​សត្វ​លោក​ឲ្យ​ចេះ​សេព​គប់​មិត្ត​ល្អ ព្រោះ​មិត្ត​ល្អ​ តែង​​ត្រេក​អរ​ និង​ដឹក​នាំ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រឹម​ត្រូវ​ជា​និច្ច​។ ចូរ​កុំ​ព្យាយាម​លើក​តម្កើង​ ឬ​ធ្វើ​ទំនាក់ទំនង​បុគ្គល​​មួយ​ចំនួន​ដូច​ខាងក្រោម…៖

  • ​​មិត្ត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន
  • មិត្ត​ដែល​ល្អតែនៅនិងមុខ​ (បានតែសម្តី)
  • មិត្ត​ដែល​ចេះតែហៃអើ (ចាក់​បណ្តោយ) គាំទ្រ​តែ​អំពើ​អាក្រក់​
  • មិត្តដែលតែងនាំ​យើង​ឲ្យ​លេងល្បែង​ពាលា​ផ្សេង​ៗ

នៅ​ក្នុង​បរាភវសូត្រ ត្រង់​ប្រការ​ទី​១១​បាន​លើក​ឡើង​ថា..

បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ…..ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ…..អំពើទាំងនោះនាំឲ្យវិនាស ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង…..វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ…..វិនាសនោះឈ្មោះទី១១ទាន់ហន់ ។

វិនាស​១២កង

មាន​សេចក្តី​ពន្យល់​នៅ​ក្នុង​ វីគីភីឌាភាសាខ្មែរ​ថា «​ការ​សម្រេច​ចិត្ត​​ជ្រើសរើស​មនុស្ស​ម្នាក់​​​ធ្វើ​ជា​មិត្ត​ភក្តិ​​គឺ​ជា​រឿង​សំខាន់​​ ។ ​លើស​ពី​នោះ​ទៀត ការ​សម្រេច​ចិត្ត​​ជ្រើស​រើស​មនុស្ស​ប្រុស​ឬ​ស្រី​ម្នាក់​​​ធ្វើ​ជា​​ស្វាមី ​ឬ​ភរិយា​ពិត​ជា​រឿង​សំខាន់​​យ៉ាង​ខ្លាំង​​​នៅ​ក្នុង​ជីវិត​របស់​គ្រហស្ថ ។ ប្រសិន​បើ​ជ្រើស​រើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​ទុក្ខ​លំបាក​ទាំង​ផ្លូវ​ចិត្ត និង ផ្លូវកាយ ។ ឧទាហរណ៍ ប្រសិន​បើ​បុគ្គល​ម្នាក់​ជ្រើស​គូកំណាន់​ចិត្ត​ដែល​ជា​មនុស្ស​ល្ងង់​ខ្លៅ បុគ្គល​នោះ​នឹង​​រលាយ​បង់​ទាំង​ទ្រព្យ​សម្បត្តិ និង កិត្តិយស ។ ប្រពៃណី​ខ្មែរ និង ប្រពៃណី​ជនជាតិ​មួយ​ចំនួន​នៅ​លើ​ពិភពលោក ​​បាន​បណ្តោយ​ឲ្យ​ឪពុក​ម្តាយ​ ឬ​​ចាស់​ព្រឹទ្ធាចារ្យ​ ជា​អ្នក​សម្រេច​ចិត្ត​ជំនួស​យុវជន​​ក្នុង​ការ​ជ្រើស​រើស​គូស្រករ ។ ការ​ធ្វើ​ដូច្នេះ​មិន​មែន​សុទ្ធ​តែ​បាន​ផល​ល្អ​គ្រប់​ពេល​នោះ​ទេ ។ ដូច្នេះ​ ជនជា​បណ្ឌិត​គួរ​ជៀសវាង​​ការ​​សម្រេច​ចិត្ត​ខុស​​ក្នុង​ការ​ជ្រើស​យក​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​ម្នាក់​មក​ធ្វើ​ជា​គូគាប់ ។ ​នេះ​គឺ​​ជាប្រមុខនៃក្តីវិនាសទី១១។»

ដោយ សិរីសួស្តី
———————
ឯកសារ​យោង វីគីភីឌាភាសាខ្មែរ