ពុំចាំបាច់ឲ្យគេដឹកនាំ ពុំចាំបាច់ឲ្យគេមកអូសទេ ឬពុំចាំបាច់ចាំទទួលអំណោយ ស្រ្តីគួរតែចាប់ផ្តើមកែប្រែខ្លួនឯង ឲ្យចេញផុតពីអារម្មណ៍ពឹងផ្អែកទាំងនោះដោយខ្លួនឯង។ ចូរចងចាំថា ការកែប្រែមិនមែនកើតឡើង នៅពេលគេចាប់បង្ខំ ឬពេលបោះឆ្នោត ឬពេលដែលតុលាការកាត់ក្តីនោះទេ វាត្រូវចាប់ផ្តើមចេញពីព្រលឹងរបស់ស្រ្តីផ្ទាល់។
ក្នុងនាមជាមនុស្សសម័យថ្មី ទំនៀមទម្លាប់ចាស់មួយចំនួនដែលពុំបានផ្តល់តំលៃត្រឹមត្រូវ គេគួរតែត្រូវបំភ្លេចវាចោល ឬគួរតែយកមកកែប្រែ។ ចូរកុំងាប់ក្រឡាព្រោះតែរឿងទាំងនោះអី ចូរសំលឹងទៅកាន់ពិភពខាងក្រៅ ហើយប្រើថាមពលពីធម្មជាតិរបស់ខ្លួនទៅតស៊ូប្រជែងឲ្យក្លាំងក្លាដើម្បីសម្រេចគោលដៅជិវិតរបស់ខ្លួន ព្រោះនេះគឺជាអ្វីដែលយើងហៅថា ការសម្រេចជោគវាសនាដោយខ្លួនឯងដោយមិនត្រូវការការពឹងផ្អែកលើកំលាំងបុរសទៀត។