សម្រាប់​នារី​ៗ តើ​ការ​ថើប​បែប​ណា​ទើប​បុរស​ចង​ចាំ​រហូត?

សម្រាប់​នារី​ៗ តើ​ការ​ថើប​បែប​ណា​ទើប​បុរស​ចង​ចាំ​រហូត?

ការថើប​គឺជា​សិល្បៈ​មួយ ក៏​ជា​ប្រពៃណី​មួយ​របស់​មនុស្ស​ជាតិ​គ្រប់​រូបដែរ ហេតុ​នេះ​ការ​ថើប​ត្រូវ​បាន​គេ​ផ្តល់​តំលៃ​ និងបែង​ចែក​ទៅ​តាម​អត្ថ​ន័យ និងកាយវិការ​របស់វា​យ៉ាង​ច្បាស់​លាស់​។ សម្រាប់​គូរស្នេហ៍ តើ​ការ​ថើប​បែប​ណា​ទើប​ចាត់​ទុក​ថា​ជាការថើប​ដ៏​អមតៈ​ក្នុង​ឆាក​ជីវិត​?

វាពិតជារឿង​ពិបាក​ក្នុង​ការ​ផ្តល់​តំលៃ​ចំពោះ​ការថើប​អ្នក​ណា​ម្នាក់​ណាស់ ជាពិសេស​គឺ​គូស្នេហ៍​របស់​អ្នក​។ ពេល​អ្នក​រីករាយ​ ការថើប​ដៃ​គូ​​​មាន​អត្ថន័យ​ផ្សេង តែពេល​អ្នក​កើ​ត​ទុក្ខ​ការថើប​នោះ​​នឹង​មានន័យ​ផ្សេង ប៉ុន្តែ​តើ​ការ​ថើប​បែបណា​ទើប​ធ្វើ​ឲ្យ​ដៃគូស្នេហា​ចងចាំយើងរហូត? ប្រធាន​បទ​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ ផ្នែក​ខាង​នារី។​

នារី​ៗ​ទាំងឡាយ គួរណាស់តែ​មាន ឬ​ពិត​ជា​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ចំពោះ​ការថើប​បុរស​ជាគូស្នេហ៍​​មែន​ទេ? ដូច្នេះ​បទ​ពិសោធន៍​​មួយ​នេះ អ្នកនា​ង​ កញ្ញា ពិតជាអាច​បកស្រាយ​បាន​ថា តើ​ការថើប​បែបណា​ទើប​ធ្វើ​ឲ្យ​មានតំលៃ និង​ផ្តល់​ការចងចាំ​អស់មួយ​ជីវិត​សម្រាប់បុរស​។ បុរស​គ្រប់រូប​តែង​ជាប់ចិត្ត​នឹង​ទង​បបូរ​មាត់​របស់​នារីជាទីស្នេហា​របស់​ខ្លួន ហេតុ​នេះ បើ​បបូរ​មាត់​នាង​ស្ថិត​នៅទីណា ការចងចាំរបស់គេ​ក៏ស្ថិត​នៅ​ទីនោះ​ដែរ នេះ​ជា​កត្តា​ជីវសាស្រ្ត និង​មនោរម្មណ៍​របស់​បុរស​ ដែល​នារីៗ​គ្រប់រូប​ត្រូវ​ដឹង​ ដូច្នេះ​ពេល​ចាប់​ផ្តើម​ថើប​គេ ទោះកន្លែងណាក៏ដោយ អ្នកនាង​ កញ្ញា​ ត្រូវ​ប្រាកដ​ថា អារម្មណ៍​ស្និទ្ធ​​ស្នា​ល​​ពេញ​បរិបូរ​​គួរ​ទៅ​ជាមួយ​គ្នា​នៅទីនោះដែរ​។

ជាធម្មតា​ មិន​ថា​បុរស​ ឬ​នារី ការ​ផ្តល់​អារម្មណ៍​កក់ក្តៅអោយគ្នា​ទៅវិញ​ទៅ​មក គឺជា​ការចង​ចាំ​មួយ​ដែលមិន​អាចបំភ្លេច​បាន​អស់មួយ​ជីវិត គឺ​ចង​ចាំ​ដូច​ជា​ស្នាម​ថើប​នៃ​ស្នេហា​ដំបូង​របស់​អ្នក​ចឹង​ដែរ​។ ក្នុង​នេះ ការ​ថើប​ដែល​ចាត់ទុក​ជា​ការ​ថើប​ដ៏មាន​ន័យ​ គឺ​ជា​ការ​ថើប​ដែល​បាន​ផ្តល់នូវ​អារម្មណ៍​កក់ក្តៅក្នុង​ចិត្ត ជាការ​ថើប​ដែល​ធ្វើ​អោយ​គេ​ដឹងថា យើ​ង​ជា​អ្នក​ថើប​គឺពិត​ជា​យក​ចិត្ត​ទុក​ដាក់​និង​គេ​យ៉ាង​ពិត​ប្រាកដ​។

អ្នកជំនាញ​ជាច្រើន​បាន​ផ្តល់​តំលៃ​អោយ​ការ​ថើប​ដៃគូស្នេហា​របស់ខ្លួន​នៅ​ពេលភ្ញាក់ពីគេង ព្រោះវា​ជាពេល​វេលា​ដែល​មនុស្ស​ពីរនាក់​បាន​ជួប​​គ្នា​ដំបូង​បំផុត​ក្នុង​ថ្ងៃថ្មី ដូច្នេះ​ការ​ផ្តល់​ស្នាម​ថើប​ជាមួយ​ស្នាម​ញញឹម និង​ពាក្យ​ «អរុណសួរស្តី» គឺជា​រង្វាន់បេះដូង​ដ៏ពិសិដ្ឋ​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ទទួល​បាន​។ វា​មិន​សំដៅ​ចំពោះ​តែគូស្នេហ៍​ប៉ុណ្ណោះទេ តែ​ក៏​អាច​ធ្វើ​វា​បាន​ចំពោះ​មនុស្ស​ជាទីស្រលាញ់ដទៃ​ទៀត​ដូចជា​ ឳពុក​ម្តាយ កូន​ប្រុស​ស្រី ឬ​មិត្ត​សម្លាញ់​​ផង​ដែរ​។

ដូច្នេះ​សូម​ចាប់ផ្តើម​បង្កើត​ទម្លាប់​នៃ​ការ​ផ្តល់​ស្នាម​ថើប​ដ៏​មាន​ន័យ​សម្រាប់​ដៃគូស្នេហា​របស់ខ្លួន​ចាប់ពីពេល​ថ្ងៃ​នេះ​ទៅ ជាពិសេ​ស​នារីៗ​ទាំងឡាយ​ ដែល​ចង់​អោយ​បុរស​ជាគូស្នេហ៍​ចង​ចាំ​​ក្នុង​ចិត្ត​ពេញ​មួយថ្ងៃ​៕