តើ​ពាក្យ​ «ខាន់ស្លា» មាន​ន័យដូច​ម្តេច?

តើ​ពាក្យ​ «ខាន់ស្លា» មាន​ន័យដូច​ម្តេច?

ពាក្យ «ខាន់ស្លា» ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ ហៅ​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ «កាត់​ខាន់ស្លា» ឬ​ចំរៀង​ «កាត់ខាន់ស្លា» ឬ​ភ្ជាប់​គ្នាថា «ជំនូនខាន់ស្លា» ដែល​ក្មេង​ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា​វា​មានន័យ​យ៉ាង​ណា​នោះ​ទេ។

ពាក្យ «ខាន់ស្លា» បើ​តាម​វចនានុក្រម​សម្តេច​សង្ឍរាជ​ ជួន ណាត គឺ ( ន. ) ​ដែល​មានន័យ​ថា ប្រាក់​​ជំនូន​​ដែល​​មេ​​បា​​ខាង​​ប្រុស ជូន​​ទៅ​​មេ​​បា​​ខាង​​ស្រី ក្នុង​​វេលា​​ដែល​​ធ្វើ​​អា​វាហ​​វិវាហ​មង្គល ។ ក្នុង​​ច្បាប់ ​​ទស​​ភរិយា លោក​​កំណត់​ត្រឹម​​តែ ៨ ដេញ គឺ​​ប្រមាណ ១២ រៀលខ្មែរ​ (ជំនាន់ដើម) តែ​​បើ​​នឹង​​ដាក់​​ច្រើន​​ជាង​​ចំនួន​នោះ​ក៏​បាន។ មាន​ពាក្យ​ភ្ជាប់ថា​ ប្រាក់​ខាន់ស្លា (ទំនៀម​បុរាណ) ។ ច្បាប់​រដ្ឋប្បវេណី ថា​ជាប្រាក់​បញ្ជាប់​ចិត្ត ឬ​ប្រាក់បញ្ចាំ​ចិត្ត​ ឬថា​​ប្រាក់​ថ្លៃ​ទឹក​ដោះ ក៏បាន។ 

នៅ​ក្នុងសម័យ​បច្ចុប្បន្ន ពាក្យជំនូនខាន់ស្លា នៅតែប្រើធម្មតា ហើយ​ហៅ​តាម​ទំនៀម​ចាស់​ដដែល ប៉ុន្តែ​ត្រង់​ប្រាក់​ជំនូន​ពិត​ប្រាកដ​នោះ​គឺមិន​ទាប​ជាង​ ២ ឬ ៥ ពាន់ដុល្លារអាមេរិក​នោះ​ទេ ត្រកូល​ខ្លះ​បានជំនូន​នេះ​ដល់​ទៅ​ខ្ទង់​ម៉ឺ​ន​ដុល្លារ​អាមេរិក​ក៏​មាន​ គឺ​អាស្រ័យ​ទៅ​តាម​ធនធាន និង​វង្ស​ត្រកូល​របស់​សាម៉ី​ខ្លួន​៕