ទស្សនៈមនុស្សស្រី (Women Perspective)
និយាយរួម និងដោយពិតទៅ រូបសម្ភស្សស្អាត សម្រាប់បុរសគឺគ្រាន់តែជាទ្រនាប់ ឬគ្រាន់តែជាបង្អែមមួយចានក្រោយអាហារតែប៉ុណ្ណោះ ព្រោះនៅទីបំផុតបុរសទាំងឡាយនៅតែជ្រើសរើសនារីដែលមានសមត្ថភាព ចេះគ្រប់គ្រងផ្ទះនិងគ្រួសារ ឬសេដ្ឋកិច្ច និងមានអត្តចរិតថ្លៃថ្នូរ មិនមើលងាយគេឯង និងគ្រួសារគេ មកធ្វើជាប្រពន្ធស្របច្បាប់ដដែល តែបើបានជាមានទាំងអត្តចរិតល្អ និងថែមទាំងស្រស់ស្អាតទៀតផងនោះ គឺច្បាស់ជាគេងប់ ជាប់ ងាប់ក្រោមកន្ទុយក្បិន([1])មិនខាន នេះជាការពិត។
[1] ងាប់ក្រោមកន្ទុយក្បិន សំដោះដល់ការស្រលាញ់ងប់ ទៅណាមិនកើត ធ្វើអ្វីមិនបាន
ទស្សនៈមនុស្សស្រី
ស្នាមញញឹមរបស់មនុស្សស្រីអាចធ្វើឲ្យបុរសដែលកំពុងកាន់អាវុធនៅក្នុងដៃទំលាក់វាចុះ។ ឯស្នាមញញឹមដែលកាន់តែស្មោះស និងពោរពេញដោយភាពផ្អែមល្ហែមអាចធ្វើឲ្យមហាបុរសទំលាក់ជង្គង់ចុះទាបស្មើដី។ ស្មាមញញឹមរបស់មនុស្សស្រី ដែលបង្គប់ដោយមន្តមាយាស្នេហា អាចសម្លាប់បុរសកំណាចត្រឹមតែមួយប៉ព្រិកភ្នែក។
ក្នុងសៀវភៅនេះ លោកអ្នកនិងបានស្វែងយល់អំពីកំលាំងដ៏ធំមហិមារបស់មនុស្សស្រី ដែលកន្លងមកគេតែងចាត់ទុកថាពួកគាត់គឺជាភាវៈដ៏ទន់ខ្សោយ រហូតមានបុរសមួយចំនួនមិនបានផ្តល់តម្លៃអ្វីឲ្យពួកគាត់ទៀតផង។ «ទស្សនៈមនុស្សស្រី» និងធ្វើការបកស្រាយជាមួយនឹងអំណៈអំណាងដែលអាចយកជាគំរូបាន ព្រោះអំណះអំណាងទាំងនោះ គឺជាទស្សនៈ និងជាបណ្តាំរបស់ចាស់បុរាណខ្មែរផង និងការចងក្រងរបស់ពួកអ្នកប្រាជ្ញទាំងឡាយផងដែរ។ ខ្ញុំសង្ឃឹមថា សៀវភៅនេះ ក៏នឹងក្លាយជាទីប្រឹក្សាផ្ទាល់របស់មិត្តនារីគ្រប់ៗគ្នា ព្រោះថាមានតែនុស្សស្រីទេដែល គួរតែសិក្សាពីខ្លួនឯងឲ្យបានច្រើន។
ទស្សនៈមនុស្សស្រី
- ទំព័រ៖ ១១០ទំព័រ
- ទំហំ៖ A5
- ក្រដាស់៖ ក្នុងពណ៌ស
- ប្រភេទ៖ eBook
ន័យជីវិត (The Root of Life)
ភាពនឿយហត់នឹងកិច្ចការប្រចាំថ្ងៃនឹងធ្វើឲ្យជីវិតយើងធ្ងន់ទៅៗព្រោះវាត្រូវយកមកតម្រៀបលើគ្នាបន្តិចម្តងៗ តាមពេលវេលាដែលកន្លងទៅដោយគិតជាថ្ងៃ ខែ ឆ្នាំ ប្រៀបដូចជាសៀវភៅដែលយើងអានមិនយល់ទំព័រទី១ ហើយរំលងទៅទំព័រទី២ ឬទំព័រទី៣ បើយើងនៅតែមិនយល់ទៀត នោះសៀវភៅនោះ នឹងក្លាយជារបស់ដែលគ្មានខ្លឹមសារ យ៉ាងណា ជីវិតក៏ដូចគ្នា បើយើងមិនរកវិធីរស់នៅឲ្យត្រឹមត្រូវ មិនប្រឹងដោះស្រាយបញ្ហាឲ្យជ្រះស្រឡះ ហើយចេះតែរំលងទៅនៅគ្រាចុងក្រោយវានឹងក្លាយជាជីវិតដែលគ្មានខ្លឹមសារដែរ។
ន័យជីវិត
នេះគឺជាសៀវភៅ «ន័យជីវិត» គឺជាអត្ថបទសិក្សាមានប្រយោជន៍ច្រើនសម្រាប់គ្រួសារ ស្នេហា ទំនាក់ទំនង និងអាជីពរបស់មនុស្សប្រចាំថ្ងៃ។ ខ្លឹមសារអត្ថបទត្រូវបាន ស្រាវជ្រាវ និងរៀបរៀង ដោយបន្ថែមទស្សនៈថ្មីៗ ដែលស្របតាមទំនោរចិត្តរបស់មនុស្សក្នុងយុគសម័យថ្មីនេះ ជួយបណ្តុះស្មារតីអ្នកអាន ឲ្យយល់ច្បាស់ពីអ្វីដែលកំពុងធ្វើ និងបានយល់ច្បាស់ពីអ្វីដែលបានកំពុងកើតឡើងនៅជុំវិញខ្លួនផងដែរ។ ការពិត «ន័យជីវិត» ក៏អាចទុកជារូបមន្តសម្រាប់ជាជំនួយ ដើម្បីកសាងសុភមង្គល ក្នុងផ្លូវស្នេហា និងគ្រួសារផងដែរ។
ន័យជីវិត (រួមជាមួយការកត់ត្រា)
- ទំព័រ៖ ១២៩ទំព័រ
- ទំហំ៖ A5
- ក្រដាស់៖ ក្នុងពណ៌ស
- ប្រភេទ៖ eBook
ជំនួញសុចរិត (Integrity Business Quotes)
ការមានទ្រព្យសម្បត្តិច្រើនមិនមែនជាឧបសគ្គសម្រាប់ពុទ្ធសាសនិកជនទេ។ ព្រះពុទ្ធសាសនា ក៏មិននាំមនុស្សឲ្យខ្ជិលច្រអូស ភ័យខ្លាច ឬពឹងផ្អែក ផ្តេកផ្តូល ភ្លេចកិច្ចការដែលខ្លួនត្រូវធ្វើ រហូតនាំឲ្យក្រីក្រនោះដែរ។ ព្រះពុទ្ធ ដឹកនាំមនុស្សឲ្យ ជឿលើខ្លួនឯង ឈ្នះខ្លួនឯង គ្រប់គ្រងខ្លួនឯង និងទទូលខុសត្រូវលើកម្មរបស់ខ្លួនឯង។
ជំនួញសុចរិត
ព្រះពុទ្ធមិនចង់ឲ្យសត្វលោករស់នៅក្នុងភាពក្រីក្រទេ តែទ្រង់ក៏មិនចង់ឲ្យសត្វលោកប្រព្រឹត្តអំពើអាក្រក់ ដើម្បីភាពមានបានដែរ។ ទ្រង់យល់ថា ភាពក្រីក្រ និងភាពស្រេកឃ្លានធ្វើឲ្យមនុស្សបាត់បង់ឪកាសប្រតិបត្តិធម៌បើកផ្លូវទៅកាន់បរមសុខ ឯភាពមានបានដោយការប្រព្រឹត្តអកុសលកម្មផ្សេងៗ ជារបាំងរាំងខ្ទប់នូវផ្លូវទៅកាន់បរមសុខដូចគ្នា។ ព្រោះហេតុនេះទើបទ្រង់ទូន្មានសត្វលោកទាំងឡាយ ឲ្យមានសេចក្តីព្យាយាមក្នុងផ្លូវល្អដើម្បីចិញ្ចឹមជីវិត។ ‹ជំនួញសុចរិត› គឺជាបង្អួចបង្ហាញ នូវផ្លូវចាប់ផ្តើមសម្រាប់លោកអ្នកដែលចង់ធ្វើដំណើរ ឬមានបំណងផ្លាស់ប្តូរ ទៅរកផ្លូវត្រឹមត្រូវក្នុងកិរិយាចិញ្ចឹមជីវិត។ មិនតែប៉ុណ្ណោះ វាក៏ជាជំនួយសម្រាប់អ្នកអានទាំងអស់ ហ្វឹកហាត់ការគ្រប់គ្រងខ្លួនឯង ការធ្វើទំនាក់ទំនង និងការគ្រប់គ្រងសេចក្តីត្រូវការប្រចាំថ្ងៃផងដែរ។
ជំនួញសុចរិត (Integrity Business Quotes)
- ទំព័រ៖ ១៥៧ទំព័រ
- ទំហំ៖ A5
- ក្រដាស់៖ ក្នុងពណ៌ស
- ប្រភេទ៖ eBook
ទំនាក់ទំនងជាវតាមរយៈពត៌មានខាងក្រោម
- ទូរស័ព្ទ៖ 098 766 382 / 097 209 4209
- អ្នកនិពន្ធ៖ ច្រឹង សម្បត្តិ
E-Book ដែលនឹងទទូលបានបន្ទាប់ពីជាវរួច
- ប្រភេទសៀវភៅអាននៅលើ កុំព្យូទ័រ១
- ប្រភេទសៀវភៅអាននៅលើ ទូរស័ព្ទដៃ១
- ប្រភេទសៀវភៅអាននៅលើ គេហទំព័រ (អនឡាញ) ១